ឯកឧត្តម មាន ចាន់យ៉ាដា ណែនាំមន្ត្រីនៅតាមមន្ទីរ អង្គភាពទាំងអស់ ត្រូវផ្ដល់សេវាជូនពលរដ្ឋ ឱ្យមានតម្លាភាព ប្រសិទ្ធភាព និងទាន់ពេលវេលា

2024/11/08 02:13:57 pm        429

ឧត្តរមានជ័យ៖ ឯកឧត្តម មាន ចាន់ យ៉ាដា បានមានប្រសាសន៍ថា ដោយមានការគាំទ្រពី​ក្រសួង​ស្ថាប័ន​ថ្នាក់ជាតិ រដ្ឋបាលខេត្តឧត្តរមានជ័យ បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តកំណែទម្រង់​វិមជ្ឈការ​ និងវិសហមជ្ឈការ និងលិខិតបទដ្ឋាន​គតិយុត្តិ ដើម្បីឆ្លើយតប ទៅនឹងតម្រូវការ​របស់​ប្រជាពលរដ្ឋ ។ ក្នុងនោះ ឯកឧត្តមអភិបាលខេត្តឧត្តរមានជ័យ បានជំរុញដល់មន្ត្រីផ្ដល់សេវា​នៅ​តាមមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ និងសង្កាត់ទាំងអស់ ត្រូវផ្ដល់សេវាជូនប្រពលរដ្ឋ ឱ្យកាន់​តែមានភាព​ល្អប្រសើរ មានតម្លាភាព ប្រសិទ្ធភាព និងទាន់ពេលវេលា។

ថ្លែងបែបនេះ វេទិការថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ ដើម្បី​ចូលរួម​សម្រេច​ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃ៨ វិច្ឆិកា ​ឆ្នាំ២០២៤ ក្រោមវត្ដមានឯកឧត្តម ស៊ី ប្រាសិទ្ធិ ប្រធានក្រុមប្រឹក្សាខេត្ត ,ឯកឧត្តម មាន ចាន់ យ៉ាដា អភិបាល​នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ។ ព្រមទាំងមានការ​អញ្ជើញ​ចូលរួមពី​សមាជិក​ក្រុមប្រឹក្សាខេត្ត អភិបាលរងបាលខេត្ត ឯកឧត្តម លោកជំទាវ តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. ឯកឧត្តមតំណាង​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្តផងដែរ ។

ក្នុងឱកាសនោះដែរឯកឧត្តម មាន ចាន់យ៉ាដា មានប្រសាសន៍ទៀតថា​ វេទិការនេះធ្វើឡើង ក្នុងគោលបំណងពិគ្រោះពិភាក្សារវាង​រាជរដ្ឋាភិបាលជាមួយនឹងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរួមគ្នា​វាយតម្លៃអំពីវឌ្ឍនភាព បញ្ហាប្រឈម កំណត់ ដំណោះស្រាយ និងការដាក់ចេញ​នូវការតម្រង់​ទិសផ្នែក​គោលនយោបាយ សម្រាប់​សម្រេចការអនុវត្តកម្មវិធីកំណែ ​ទម្រង់វិមជ្ឈការ និង​វិសហមជ្ឈការ​ ដើម្បីចូលរួមកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០។

ឯកឧត្តម បន្តទៀតថា ការរៀបចំវេទិការវាងរាជរដ្ឋាភិបាលជាមួយនឹងរដ្ឋបាលថ្នាក់ក្រោមជាតិ នៅ​ថ្នាក់ខេត្តផ្តោតទៅលើខ្លឹមសារសំខាន់ៗ ​ដើម្បីដោះស្រាយនូវស្ថានភាព និងបញ្ហាប្រឈមនានា​មួយ​ចំនួនពាក់ព័ន្ធទៅនឹងការអនុវត្តការងារកំណែទម្រង់​ វិមជ្ឈការ និង​វិសហមជ្ឈការ​នាពេលកន្លងមក​របស់រដ្ឋបាលខេត្តមានដូចខាងក្រោម៖ ១/ រចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងនីតិវិធីការងារ​របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ។ ២/ មុខងាររបស់រដ្ឋបាល​ថ្នាក់​ក្រោមជាតិ (មុខងារជាអាណត្តិទូទៅ និងមុខងារដែលបានផ្ទេរ) ។ ៣/ ធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ-ទំនាក់ទំនងការងារ និងខ្សែរគណនេយ្យភាពរវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ​ និងរវាងថ្នាក់ក្រោមជាតិ និង​ថ្នាក់ក្រោមជាតិ ​ព្រមទាំង​ប្រាស្រ័យ​ទាក់ទង ​និងគណនេយ្យភាពរវាងរដ្ឋបាលថ្នាក់​ក្រោមជាតិ​ជា​មួយប្រជាពលរដ្ឋ។

សូមជម្រាបផងដែរថា ក្នុងវេទិកានេះដែរ នៅតាមបណ្តាឃុំ/សង្កាត់ ក្រុង/ស្រុក តាមបណ្តាមន្ទីរ​អង្គភាពពាក់ព័ន្ធ និង​អង្គការ​ដៃគូរ​អភិវឌ្ឍន៍នានា បាន​ធ្វើបទអន្តរាគមន៍ បង្ហាញគោលបំណង​ពិគ្រោះពិភាក្សា​ដើម្បីរួមគ្នា​វាយតម្លៃ​អំពីវឌ្ឍនភាព ​បញ្ហាប្រឈម ​កំណត់​អំពីដំណោះស្រាយ ​និង​រកឃើញ​បញ្ហា​ប្រឈម សំណើរ​ សំណូមពរ ដែល​បានស្នើសុំ ដើម្បីអោយរដ្ឋបាលខេត្ត​ធ្វើការដោះស្រាយជូន ​រាល់បញ្ហា​ដែលកើតមានឡើង​នៅតាមមូលដ្ឋាន ​ព្រមទាំងបញ្ហា​សំណូមពរនានាផងដែរ៕



អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am