វាយកូនគោល៖ កីឡាករអៀកឡង់ខាងជើង Rory McIlroy បានក្លាយជាជើងឯកនៃការប្រកួតវាយកូនគោលកម្មវិធី CJ Cup នៅ Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិកដែលជាជើងឯកនៅក្នុងក្របខណ្ឌ PGS លើកទី២០ ក្នុងអាជីព។

កីឡាករវ័យ ៣២ឆ្នាំរូបនេះធ្វើបាន ៦អាន់ឌើផានៅថ្ងៃចុងក្រោយ និងសរុប ២៥អាន់ឌើផា ឈ្នះអ្នកលេខ ២ កីឡាករអាមេរិក Collin Morikawa មួយស្ត្រូក។ លេខ ៣ ក្នុងកម្មវិធីបានទៅកីឡាករម្ចាស់ផ្ទះអាមេរិក Kevin Mitchell និង Ricky Fowler ដែលធ្វើបាន ២២អាន់ឌើផាដូចគ្នា។ Rory McIlroy បាននិយាយក្រោយចប់ការប្រកួតថា គេស្ទើរតែសម្រាកពីការប្រកួតដែលនៅសល់ក្នុងឆ្នាំ២០២១ នេះទៅហើយបន្ទាប់ពីបរាជ័យជាមួយក្រុមអឺរ៉ុបធ្ងន់ករក្នុងព្រឹត្តិការណ៍ Ryder Cup កាលពីខែកញ្ញា តែក្រោយមកក៏ផ្លាស់ប្តូរចិត្តវិញ។ ជ័យជំនះនេះក៏បានធ្វើឱ្យ Rory McIlroy ក្លាយជាកីឡាករទី៣៩ ដែលឈ្នះពាន PGA Tour សរុប ២០លើក៕
អត្ថបទ៖នាង សុភាវុធ