លោកប្រធានាធិបតី Mahamat Idriss Deby Itno បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា យោធារបស់ប្រទេសឆាដ បានបង្កឲ្យមនុស្សស្លាប់ និងរបួសយ៉ាងច្រើន» នៅក្នុងការវាយប្រហារតាមអាកាសប្រឆាំងនឹងក្រុមជីហាដបូកូហារ៉ាម(Boko Haram)។

លោក Deby បានថ្លែងប្រាប់អ្នកយកព័ត៌មាន នៅក្នុងតំបន់ Lake Chad ថា៖«យើងបានធ្វើការវាយប្រហារតាមអាកាសជាច្រើន លើទីតាំងរបស់សត្រូវ ដែលបណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់» ដោយមិនបានប្រាប់ពីចំនួនជាក់លាក់ទេ។

លោក Deby ដែលបានផ្តល់បទសម្ភាសន៍ក្នុងឯកសណ្ឋានយោធា បាននិយាយថា លោកបានបើកការវាយប្រហារដោយផ្ទាល់ប្រឆាំងនឹងក្រុមបូកូហារ៉ាម ដែលបានកំណត់គោលដៅលើកងទ័ពឆាដ ក្នុងការវាយប្រហារកាលពីខែមុន នៅក្នុងតំបន់ភាគខាងលិច នៅជិតព្រំដែនជាមួយប្រទេសនីហ្សេរីយ៉ា។
រដ្ឋាភិបាលប្រទេសឆាដ បានប្តេជ្ញាថា នឹង «កម្ទេច » ក្រុមបូកូហារ៉ាម នៅពេលចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន នៅចុងខែតុលា បន្ទាប់ពីក្រុមជីហាដ បានសម្លាប់មនុស្សប្រហែល ៤០ នាក់ និងរាប់សិបនាក់ទៀត រងរបួស នៅក្នុងការវាយឆ្មក់លើមូលដ្ឋាយោធាមួយកន្លែង។