សម្តេច​តេ​ជោ ថ្លែងអំណរគុណ បងប្អូន​ជនរួមជាតិ​ដែល​បាន​គាំទ្រ​ដល់​សារ​នយោបាយ​របស់​សម្តេច​គឺ “ អរគុណ សន្តិភាព “

2021/04/27 09:59:58 am        31

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អរគុណ​ដល់​បងប្អូន​ជនរួមជាតិ​ដែល​បាន​គាំទ្រ​ដល់​សារ​នយោបាយ​របស់​សម្តេច​គឺ​អរគុណ​សន្តិភាព ហើយ​សម្ដេច​ថា មានតែ​ភេរ​វករ​ប៉ុណ្ណោះ​ដែល​ចង់​បំផ្លាញ​សន្តិភាព​។ សម្ដេច​តេ​ជោ បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ តាមរយៈ​សារលិខិត​របស់​សម្ដេច​ក្នុងឱកាស​ទិវា​សន្តិភាព​អន្តរជាតិ​ថ្ងៃទី​២១​កញ្ញា​ឆ្នាំ​២០២០​នេះ​។​


​តាមរយៈ​សារលិខិត​នេះ​សម្ដេច​បាន​គូសបញ្ជាក់​ដោយ​ថ្លែងអំណរគុណ​ដល់​បងប្អូន​ជនរួមជាតិ​ដែល​បាន​គាំទ្រ​ដល់​សារ​នយោបាយ​របស់​សម្ដេច​គឺ​អរគុណ​សន្តិភាព​ដែល​សម្ដេច​យល់ថា​មានតម្លៃ​មិន​សាបសូន្យ​មិន​ថា​កន្លងមក ថ្ងៃនេះ​និង​ថ្ងៃក្រោយ​។​សម្ដេច ​បាន​បន្តថា​ មនុស្ស​ទាំងអស់គ្នា​ត្រូវការ​សន្តិភាព​លើកលែងតែ​ពួក​ភេរវ​ករ​ប៉ុណ្ណោះ​ដែល​ចង់​បំផ្លាញ​សន្តិភាព​។​


​សម្ដេច​បាន​បន្តថា​“​អរគុណ​សន្តិភាព​” បានក្លាយ​ទៅជា​ពាក្យស្លោក​របស់ ប្រជាជន​ដែល​ស្រឡាញ់​សន្តិភាព​។​ សារលិខិត​របស់​សម្ដេច ​ក៏បាន​បញ្ជាក់ថា ក្នុងនាម ជា​ប្រទេសមួយ​ដែល​បាន​ឆ្លងកាត់​សង្គ្រាម​បំផ្លិចបំផ្លាញ​ដ៏​រ៉ាំរ៉ៃ​ ក្រោយពី​ទទួល​បាន​នូវ​ការបង្រួបបង្រួម​ជាតិ​ពិតប្រាកដ​ សុខសន្តិភាព​ពេញលេញ​នៅ​ទូទាំងប្រទេស​ និង​ការរីកចម្រើន​នៅលើ​គ្រប់​វិស័យ​គួរ​ជាទី​មោទនៈ​កម្ពុជា​មិន​ភ្លេច​នូវ​មនោសញ្ចេតនា​របស់ខ្លួន​ដែល​មាន​ចំពោះ​ប្រជាជាតិ​ផ្សេងទៀត​នៅក្នុង​ពិភពលោក​តាមរយៈ​ការ​សម្ដែង​ចេញ​នូវ​ការខិតខំ​ចែករំលែក​បទពិសោធន៍​

ក្នុង​ការកសាង​ថែរក្សា​ការពារ​សន្តិភាព​និង​អភិវឌ្ឍន៍​ប្រទេសជាតិ​។​នេះ​គឺជា​ឆន្ទៈ​ដ៏​មោះមុត​របស់​កម្ពុជា​ក្នុង​ការ​សម្ដែង​សាមគ្គី​ភាពជា​អន្តរជាតិ​និង​រួម​វិភាគទាន​ដោយ​កិច្ចប្រឹងប្រែង​របស់​សហគមន៍​អន្តរជាតិ​ដើម្បី​បុព្វហេតុ​សន្តិភាព សន្តិសុខ​និង​មនុស្សធម៌​ទៅលើ​ពិភពលោក​។


សម្តេច​ បាន​បន្ត​ដែរ​ថា កម្ពុ​ជា​មាន​មោទនភាព​យ៉ាង​ក្រៃលែង ក្នុងការ​ចូលរួម​រប​ស់​ខ្លួន ក្នុង​កិច្ច​ប្រតិបត្តិការ​រក្សា​សន្តិភាព​ពិភពលោក ក្រោមឆត្រ​របស់​អង្គការសហប្រជាជាតិ ​បើទោះជា​មានការ​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត​យ៉ាងណាក៏ដោយ​។​ឆ្នាំនេះ​គឺជា​ឆ្នាំ​ទី​១៤​ដែល​កម្ពុជា ​បាន​បញ្ជូន​កងកម្លាំង​សរុប​ចំនួន ៦ ៨២២​នាក់ (​ស្រី​៣៦៩​នាក់ )​ទៅ​បំពេញបេសកកម្ម​ថែរក្សា​សន្តិភាព អ​.​ស​.​ប នៅ​តំបន់​បេសកកម្ម​ចំនួន ១០​ ក្នុងប្រទេស​៩ រួមមាន ឆាដ៍ ស៊ូដង់ ស៊ូដង់​ខាងត្បូង អាហ្វ្រិក​កណ្ដាល លី​បង់ ស៊ី​ប ស៊ី​រី ម៉ាលី​និង យេ​មែន​។​ គិត​ត្រឹម​ដំណាច់ខែ​កក្កដា​នេះ កងកំលាំង​កម្ពុជា​កំពុង​បំពេញបេសកកម្ម​ថែរក្សា​សន្តិភាព​មាន​ចំនួន ៧៨៧​នាក់​(​ស្រី​៧៦​នាក់​)​នៅ​ប្រទេស​ស៊ូដង់​ខាងត្បូង លី​បង់ ម៉ាលី អាហ្វ្រិក​កណ្ដាល​និង យេ​មែន​៕



អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm