មន្ត្រីបាននិយាយថា ការវាយប្រហារតាមអាកាសរបស់រុស្ស៊ីលើទីក្រុងជួរមុខ Zaporizhzhia កាលពីថ្ងៃព្រហស្បតិ៍ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤នាក់ និង ៤០នាក់ផ្សេងទៀត បានរងរបួស ក្នុងនោះមានកុមារផងដែរ។
មនុស្សពីរនាក់ទៀត ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារដាច់ដោយឡែកមួយ ទៅលើតំបន់ Donetsk ភាគខាងកើត ដែលការវាយប្រហារនោះ បានកើតឡើង បន្ទាប់ពីរលកនៃការវាយប្រហារដោយយានដ្រូននៅពេលយប់ទៅលើរដ្ឋធានីគីវ។
កងកម្លាំងរុស្ស៊ី បានបង្កើនការវាយប្រហាររបស់ពួកគេ នៅក្នុងទីក្រុង Zaporizhzhia ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ហើយកំពុងរុលចូលទៅមុខយ៉ាងឆាប់រហ័ស ក្នុងទឹកដីឧស្សាហកម្មនៃទីក្រុង Donetsk ដែលវិមានក្រឹមឡាំងនិយាយថា ទីក្រុងទាំងពីរនេះ គឺជាទឹកដីរបស់រុស្ស៊ី។
សេវាសង្គ្រោះបន្ទាន់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា៖«ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់រុស្ស៊ីលើទីក្រុង Zaporizhzhia បានកើនឡើងដល់ ៤ នាក់»។
អភិបាលតំបន់លោក Ivan Fedorov

