លោក ស៊ី ប្រាប់លោក Trump ថា សហរដ្ឋអាមេរិក និងចិន ត្រូវតែ «ស្រុះស្រួលគ្នា»

2024/11/08 11:10:02 pm        56

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍ថា ប្រធានាធិបតីលោក ស៊ី ជិនពីង (Xi Jinping) កាលពីថ្ងៃព្រហស្បតិ៍ (ទី៧ ខែវិច្ឆិកា) បានប្រាប់ថា ទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន ត្រូវតែស្វែងរកវិធីធ្វើយ៉ាងណា ដើម្បីឲ្យមាន «ភាពស្រុះស្រួលគ្នា» ដោយការលើកឡើងបែបនេះមាននៅក្នុងសារផ្ញើទៅកាន់ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក គឺលោក Donald Trump។

ជ័យជម្នះដ៏ធំធេងក្នុងការប្រកួតប្រជែងតំណែងប្រធានាធិបតីរបស់លោក Trump ឈានឆ្ពោះទៅរកយុគសម័យថ្មីនៃភាពមិនប្រាកដប្រជា ទាំងនៅសហរដ្ឋអាមេរិក និងពិភពលោក ហើយបានបង្ហាញពីការដែលអាចមានភាពប្រែប្រួល នៅក្នុងទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងចិន ដែលត្រូវបានរង្គោះរង្គើក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារភាពតានតឹង ជុំវិញបញ្ហាជាច្រើន រាប់ចាប់ពីពាណិជ្ជកម្ម រហូតដល់ស្ថានភាពនៃកោះស្វ័យគ្រប់គ្រង គឺតៃវ៉ាន់។

ទូរទស្សន៍រដ្ឋ CCTV បានឲ្យដឹងថា នៅក្នុងសារដំបូងរបស់លោកផ្ញើទៅកាន់លោក Trump ចាប់តាំងពីអតីតប្រធានាធិបតីរូបនោះបានឈ្នះអាណត្តិទី២ លោក ស៊ី បានលើកឡើងថា៖ «ប្រវត្តិសាស្រ្តបានបង្ហាញថា ប្រទេសចិន និងសហរដ្ឋអាមេរិក ទទួលបានផលប្រយោជន៍ ដោយសារកិច្ចសហប្រតិបត្តិការគ្នា និងរងគ្រោះ ដោយសារការប្រឈមមុខដាក់គ្នា»។ តែប្រព័ន្ធផ្សព្វផ្សាយ CCTV មិនបានបញ្ជាក់ថា តើសារនោះត្រូវបានបញ្ជូនទៅយ៉ាងដូចម្ដេចនោះទេ។

លោក ស៊ី បានប្រាប់ថា៖ «ទំនាក់ទំនងចិន-អាមេរិកដែលមានស្ថិរភាព មានភាពល្អប្រសើរ និងនិរន្តរភាព គឺជាផលប្រយោជន៍រួមរបស់ប្រទេសទាំង២ ហើយស្របតាមការរំពឹងទុករបស់សហគមន៍អន្តរជាតិ»។ ហើយជាមួយគ្នានេះ លោកបានអំពាវនាវឲ្យទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង «ពង្រឹងការសន្ទនា និងទំនាក់ទំនង» និង «ដោះស្រាយការខ្វែងគំនិតគ្នាឲ្យបានត្រឹមត្រូវ»។ លោក ស៊ី បានសង្កត់ធ្ងន់ថា ប្រទេសទាំង២ ត្រូវតែ «ស្វែងរកវិធីដ៏ត្រឹមត្រូវ ដើម្បីឲ្យមានភាពស្រុះស្រួលគ្នា ក្នុងយុគសម័យថ្មីនេះ ដែលជាផលប្រយោជន៍នៃប្រទេសទាំង២ និងពិភពលោក»។

គួរបញ្ជាក់ថា អំឡុងពេលធ្វើយុទ្ធនាការ ទាំងលោក Trump មកពីគណបក្សសាធារណរដ្ឋ និងគូប្រជែងខាងបក្សប្រជាធិបតេយ្យរបស់លោក គឺលោកស្រី Kamala Harris បានសន្យាថា នឹងរឹតបន្តឹងលើទីក្រុងប៉េកាំង។ ប៉ុន្តែដោយឡែកលោក Trump បានបង្កើនឲ្យមានហានិភ័យកាន់តែខ្ពស់ ដោយប្តេជ្ញាថា នឹងដំឡើងពន្ធ ៦០ភាគរយ លើគ្រប់ទំនិញរបស់ចិន ដែលនាំចូលក្នុងសហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        151
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        141
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        140

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm