បណ្ដាមន្ត្រីហូឡង់ និងអ៊ីស្រាអែល បានថ្កោលទោសការវាយប្រហារជាបន្តបន្ទាប់លើអ្នកគាំទ្របាល់ទាត់ ដែលជាពលរដ្ឋអ៊ីស្រាអែល នៅទីក្រុង Amsterdam ពេញមួយយប់។
អ្នកគាំទ្ររបស់ក្រុម Maccabi Tel Aviv ត្រូវបានវាយប្រហារ នៅក្នុងរដ្ឋធានីរបស់ប្រទេសហូឡង់ ខណៈដែលក្រុមរបស់ពួកគេ ស្ថិតនៅក្នុងទីក្រុងនេះ សម្រាប់ការប្រកួតកម្មវិធី Europa League ទល់នឹងក្រុមម្ចាស់ផ្ទះ Ajax។ នគរបាលនៅទីក្រុង Amsterdam បានចាប់ខ្លួនមនុស្សយ៉ាងហោចណាស់ ៥៧នាក់៕



