យោធា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា យ៉ាងហោចណាស់ខ្មាន់កាំភ្លើង៤៨១នាក់ ត្រូវបានសម្លាប់ និងជាង៧៤០នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួនដោយកងទ័ពរបស់ប្រទេសនីហ្សេរីយ៉ា ក្នុងប្រតិបត្តិការប្រឆាំងភេរវកម្ម ដែលបានធ្វើឡើងនៅទូទាំងប្រទេស ក្នុងខែតុលា កន្លងទៅនេះ។
លោក Edward Buba អ្នកនាំពាក្យរបស់យោធា បានប្រាប់អ្នកសារព័ត៌មានក្នុងអំឡុងសន្និសីទព័ត៌មាន នៅទីក្រុង Abuja រដ្ឋធានីប្រទេសនីហ្សេរីយ៉ា ថា ចំណាប់ខ្មាំងជាង៤៩០នាក់ ត្រូវបានដោះលែងពីអ្នកចាប់បង្ឃាំងនៅក្នុងតំបន់ផ្សេងៗគ្នារបស់ប្រទេស កាលពីខែមុន ។
លោក Buba បាននិយាយថា ក្នុងអំឡុងពេលនេះ អាវុធសរុបចំនួន៤៨០ដើម និងគ្រាប់រំសេវច្រើនប្រភេទចំនួន៩.០២៦គ្រាប់ ត្រូវបានយោធារកឃើញ និងបានបញ្ជាក់ថា កងទ័ពបានរុះរើកន្លែងលាក់ខ្លួនរបស់ក្រុមឧក្រិដ្ឋជននៅទូទាំងប្រទេស ក្នុងប្រតិបត្តិការជាច្រើនលើក។
លោកនិយាយបានបន្ថែមថា យុទ្ធសាស្ត្ររបស់យោធា គឺបំផ្លាញសមត្ថភាពរបស់ក្រុមឧក្រិដ្ឋជន និងបក្សពួករបស់ពួកគេ។

