យន្តហោះកំបាំងកាយថ្មី J-35A របស់ចិន បានបង្ហាញខ្លួនជាសាធារណៈជាលើកដំបូងនាថ្ងៃសុក្រនេះ នៅពិព័រណ៍អវកាស និងអាកាសចរណ៍អន្តរជាតិចិន ដែលជាពិព័រណ៍អាកាសចរណ៍យោធា និងស៊ីវិលធំបំផុតរបស់ប្រទេសមួយនេះ ជាទីដែលទីក្រុងប៉េកាំង បង្ហាញឧស្សាហកម្មអវកាសពង្រីកខ្លួនកាន់តែធំរបស់ខ្លួន ។
ការអភិវឌ្ឍរចនាអវកាសក្នុងស្រុក និងសមត្ថភាពផលិត គឺជាអាទិភាពយុទ្ធសាស្រ្តកំពូលដ៏សំខាន់សម្រាប់ទីក្រុងប៉េកាំង ស្របពេលដែលពួកគេប្រកួតប្រជែងដណ្តើមការមានប្រៀបនៅក្នុងតំបន់ជាមួយសហរដ្ឋអាមេរិក ខណៈភាពតានតឹងកើនឡើងនៅជុំវិញកោះតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង ។
ចិនកំពុងព្យាយាមផងដែរ ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូលបរទេស គឺជាក្តីបារម្ភកើតមាន ក្រោយការបោះឆ្នោតអាមេរិក ពេលដែលប្រធានាធិបតីបន្ទាប់លោក Donald Trump នៅក្នុងសប្តាហ៍នេះបាននិយាយពីការដំឡើងពន្ទ និងបំបែកខ្សែសង្វាក់ផ្គត់ផ្គង់ពីប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតលំដាប់ទី ២របស់ពិភពលោកមួយនេះ ។
ក្រុមមន្រ្តីការទូត និងក្រុមអ្នកវិភាគសន្តិសុខ បានតាមដានយ៉ាងដិតដល់លើការវិវត្តរបស់យន្តហោះកំបាំងកាយបំប្លែងខ្លួនថ្មី J-35 ដែលបានផ្តល់សារសំខាន់របស់យន្តហោះចំពោះកម្មវិធីនាវាផ្ទុកយន្តហោះចម្បាំងរបស់ចិន ៕


