នគរបាលជាតិប៉េរូ បានបង្ហាញយុទ្ធសាស្រ្តសន្តិសុខរបស់ខ្លួនសម្រាប់កិច្ចប្រជុំកំពូលក្រុមប្រទេសនាំចេញប្រេង APEC នាពេលខាងមុខនេះ នៅក្នុងទីក្រុងលីម៉ា ។
លោកវរសេនីយ៍ឯក Percy Guerra គឺជាប្រធានអង្គភាពសង្រ្គោះបន្ទាន់នគរបាលប៉េរូ និយាយថា ក្រុមមន្រ្តីជាង ២ម៉ឺននាក់ នឹងត្រូវដាក់ពង្រាយអំឡុងជំនួបកំពូលមួយនេះ រួមទាំងក្រុមសង្រ្គោះបន្ទាន់ ។
មន្រ្តីនគរបាលជាមួយនឹងរថពាសដែក បានល្បាតនៅមុខអគារក្រសួងវប្បធម៌ ដែលជាទីតាំងសម្រាប់ជំនួបកំពូល ។
កិច្ចប្រជុំកំពូល APEC ដែលនឹងរៀបចំឡើងចាប់ពីថ្ងៃទី ១០ ខែវិច្ឆិកាដល់ ថ្ងៃទី ១៦ ខែវិច្ឆិកា នឹងមើលឃើញការចូលរួមរបស់ក្រុមមន្រ្តីមកពីប្រទេសចំនួន ២១ រួមទាំងសហរដ្ឋអាមេរិក ចិន កាណាដា និងរុស្ស៊ីផងដែរ ៕


