អំឡុងជំនួបកំពូលរបស់ក្រុមមេដឹកនាំអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយថា ជ័យជំនះរបស់អ៊ុយក្រែននៅក្នុងសង្រ្គាមរបស់ពួកគេជាមួយរុស្ស៊ី គឺជាផលប្រយោជន៍ល្អបំផុតរបស់អឺរ៉ុប ។
លោក Macron និយាយថា ផលប្រយោជន៍របស់ពួកយើង គឺរុស្ស៊ីមិនត្រូវឈ្នះសង្រ្គាមនោះទេ ។
ក្រុមមេដឹកនាំអឺរ៉ុប បានជួបជុំគ្នានៅទីក្រុង Budapest របស់ហុងគ្រី កាលពីថ្ងៃព្រហស្បតិ៍ ព្យាយាមបញ្ជូនសារទៅកាន់លោក Donald Trump បន្ទាប់ពីការឈ្នះឆ្នោតដាច់មុខរបស់លោក ដោយជំរុញឲ្យលោកនៅឆ្ងាយពីសង្រ្គាមពាណិជ្ជកម្ម បន្តគាំទ្រអ៊ុយក្រែន និងមិនត្រូវរៀបចំសណ្តាប់ធ្លាប់សកលលោកឡើងវិញនោះទេ ។
ការឈ្នះឆ្នោតរបស់លោក Trump បានក្លាយជាការងារប្រឈមដ៏ធំមួយសម្រាប់អឺរ៉ុប បើកយុគសម័យថ្មីនៃភាពពុំច្បាស់លាស់នៅពេលដែលតំបន់អឺរ៉ុបប្រឹងប្រែងសាមគ្គីគ្នារួចទៅហើយ ហើយប្រទេសមហាអំណាចធំបំផុតរបស់ពួកគេ គឺអាល្លឺម៉ង់ និងបារាំង បានទន់ខ្សោយដូចគ្នា ៕


