ក្រសួងការបរទេសទីក្រុងសេអ៊ូល បាននិយាយថា កូរ៉េខាងត្បូង និងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) នៅថ្ងៃសុក្រនេះ បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ទាក់ទងនឹងការត្រៀមខ្លួនរបស់ IAEA ក្នុងការផ្ទៀងផ្ទាត់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងបញ្ហាការពារផ្សេងៗទៀត។
ក្រសួងបាននិយាយនៅក្នុងការសេចក្តីប្រកាសមួយថា ការពិគ្រោះយោបល់គោលនយោបាយកម្រិតខ្ពស់បានធ្វើឡើងរវាងលោក Kweon Ki-hwan អនុរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការពិភពលោក និង ពហុភាគី និងលោក Massimo Aparo ប្រធាននាយកដ្ឋានការពាររបស់ IAEA នៅក្នុងទីក្រុងសេអ៊ូល នៅព្រឹកថ្ងៃសុក្រនេះ។
ក្នុងអំឡុងពេលកិច្ចប្រជុំនោះ ពួកគេបានពិភាក្សាអំពីវិធីពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការត្រៀមខ្លួនរបស់ IAEA ដើម្បីផ្ទៀងផ្ទាត់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
ពួកគេ ក៏បានវាយតម្លៃការអនុវត្តការការពាររបស់ IAEA នៅក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ។
កូរ៉េខាងត្បូង និង IAEA បានបើកកិច្ចពិភាក្សាគោលនយោបាយយុទ្ធសាស្ត្រជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ ២០១៣ ជាបណ្តាញមួយសម្រាប់ពិភាក្សាអំពីបញ្ហាការពារ និងរិះរកវិធី ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។

