អ៊ីរ៉ង់៖ សមាជិកសភាអ៊ីរ៉ង់ម្នាក់បាននិយាយកាលពីថ្ងៃអាទិត្យ បន្ទាប់ពីជំនួបជាមួយរដ្ឋមន្ត្រីការបរទេសលោក Hossein Amir-Abdollahian ថា ប្រទេសអ៊ីរ៉ង់នឹងបន្តការចរចានុយក្លេអ៊ែរជាមួយមហាអំណាចពិភពលោកនៅថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលាសប្ដាហ៍នេះដែលត្រូវបានផ្អាកកាលពីខែមិថុនា។

លោក Ahmad Alirezabeigui បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Fars បន្ទាប់ពីកិច្ចប្រជុំបិទទ្វារជាមួយលោក Amir-Abdollahian ថា កិច្ចពិភាក្សាជាមួយក្រុមប្រទេស ៤+១ នឹងចាប់ផ្ដើមឡើងវិញនៅថ្ងៃព្រហស្បតិ៍នៅទីក្រុងព្រុចសែល។ សមាជិកសភារូបនេះសំដៅលើសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចំនួន ៥ គឺអង់គ្លេស ចិន បារាំង និងរុស្ស៊ី រួមជាមួយអាល្លឺម៉ង់។ ប្រទេសអ៊ីរ៉ង់ និងប្រទេសទាំង ៥ នេះបានបើកកិច្ចចរចានៅទីក្រុងវីយែនប្រទេសអូទ្រីសកាលពីខែមេសា ដោយមានការចូលរួមពីសហភាពអឺរ៉ុប (EU) ផងដែរ ខណៈសហរដ្ឋអាមេរិកបានចូលរួមក្នុងការចរចាដោយប្រយោល។
សហរដ្ឋអាមេរិក ចិន រុស្ស៊ី អាល្លឺម៉ង់ បារាំង និងអង់គ្លេសបានចុះកិច្ចព្រមព្រៀងនៅទីក្រុងវីយែនជាមួយប្រទេសអ៊ីរ៉ង់ ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនក្នុងឆ្នាំ២០១៥។ កិច្ចពិភាក្សាក្រុងវីយែនដែលមានគោលបំណងស្រោចស្រង់កិច្ចព្រមព្រៀងឡើងវិញ ត្រូវបានផ្អាកកាលពីខែមិថុនានៅពេលដែលអ៊ីរ៉ង់បានជ្រើសរើសលោក Ebrahim Raisi ជាប្រធានាធិបតី៕
អត្ថបទ៖ សុខមាន