ភ្លៀងធ្លាក់ខ្លាំងនៅក្នុងរដ្ឋធានី Cadaques តំបន់ Catalonia ប្រទេសអេស្ប៉ាញ បានហូរនាំយកទៅជាមួយនូវរថយន្តរាប់សិបគ្រឿងតាមខ្សែទឹកខាងក្រោម នាថ្ងៃសុក្រនេះ ។
រថយន្តដែលចតនៅបាតទន្លេរឹងស្ងួត បានជាប់នៅក្នុងខ្សែទឹកហូរដ៏ខ្លាំង ដែលហូរធ្លាក់ពីលើភ្នំក្បែរនោះ ។
ចរន្តទឹកហូរបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង បានហូរនាំយករថយន្តទៅតាមខ្សែទឹកខាងក្រោម ជាទីដែលវាបុកស្ពាន និងធ្វើឲ្យស្ទះផ្លូវទឹក ។
ជំនន់ទឹកភ្លៀងនេះដែរ បណ្តាលឲ្យមានការអាក់ខានខ្លាំង ធ្វើឲ្យជន់លិចដងផ្លូវ និងបង្កឲ្យមានកម្ទេចកម្ទីរាយប៉ាយពាសពេញទីក្រុង Cadaques ប៉ុន្តែពុំមានសេចក្តីរាយការណ៍ពីការខូចខាតរចនាសម្ព័ន្ធធំៗ ឬអ្នករងរបួសនោះទេ ៕


