កីឡាអាស៊ី៖ នៅសល់ពេលមិនដល់មួយឆ្នាំទៀតទេការប្រកួតកីឡាអាស៊ីទីក្រុង Hangzhou ឆ្នាំ២០២២ នឹងឈានចូលមកដល់ ខណៈក្រុមអ្នករៀបចំក្នុងតំបន់បានប្រាប់សារព័ត៌មានពិភពលោកនៅថ្ងៃចន្ទថា កីឡដ្ឋានប្រកួតទាំងអស់នឹងត្រូវបញ្ចប់ឱ្យបានទាន់ពេលវេលា និងបញ្ជូនទៅព្រឹត្តិការណ៍សាកល្បងនៅចុងឆ្នាំនេះ។

ទីក្រុង Hangzhou នៅភាគខាងកើតខេត្តស៊ីជាំងប្រទេសចិននឹងធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ីចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៥ ខែកញ្ញាឆ្នាំក្រោយដោយក្លាយជាទីក្រុងចិនទី៣ ដែលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡានេះបន្ទាប់ពីទីក្រុងប៉េកាំងក្នុងឆ្នាំ១៩៩០ និងទីក្រុងក្វាងចូវក្នុងឆ្នាំ២០១០។ ទីលាន Gongzhu Canal Sports Park Gymnasium ដែលជាកន្លែងហាត់កីឡាវាយកូនឃ្លីលើតុ និងរបាំបាឡេបានបញ្ចប់ការងារសាងសង់ ៩៥% បន្ទាប់ពីដំណើរការសាងសង់រយៈពេល ២ឆ្នាំកន្លះ និងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ព្រឹត្តិការណ៍សាកល្បងនៅខែវិច្ឆិកាឆ្នាំនេះ។ សន្និសីទសារព័ត៌មានពិភពលោកលើកទី១ សម្រាប់ការប្រកួតកីឡាអាស៊ីឆ្នាំ២០២២ ដែលបានចាប់ផ្តើមនៅថ្ងៃចន្ទនៅទីក្រុង Hangzhou អ្នករៀបចំបាននិយាយថា ការងារសាងសង់ទាំងអស់សម្រាប់កន្លែងប្រកួតត្រូវបានបញ្ចប់ ៩៦% ហើយ ៤៤ ក្នុងចំណោម ៥៥កន្លែងប្រកួតប្រជែងត្រូវបានបញ្ចប់នៅចុងខែមុន។ កីឡាចំនួន ៤០ នឹងត្រូវប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ Hangzhou អាស៊ីហ្គេមរួមទាំងវត្តមានដំបូងរបស់កីឡាអេឡិចត្រូនិក និង Breaking Dance។ ការប្រកួតកីឡាបាល់ទាត់នឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន Yellow Dragon ដែលក្នុងនោះក្រុម Manchester United បានផ្តួលក្លឹបក្នុងស្រុក Hangzhou Greentown ក្នុងលទ្ធផល ៨-២ ក្នុងការប្រកួតមិត្តភាពនៅខែកក្កដាឆ្នាំ២០០៩។
រហូតមកដល់ពេលនេះប្រទេស និងតំបន់អាស៊ីចំនួន ៤៥ ត្រូវបានបញ្ជាក់ថាចូលរួម ហើយអត្តពលិកមកពី ៥ប្រទេសនៅអូសេអានីត្រូវបានអញ្ជើញជាលើកដំបូង បន្ទាប់ពីមានការយល់ព្រមពីក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) ដើម្បីប្រកួតប្រជែងក្នុងកីឡាដែលមានលក្ខណៈគ្រប់គ្រាន់សម្រាប់អូឡាំពិករដូវក្តៅឆ្នាំ២០២៤ តាមរយៈអាស៊ីរួមទាំងបាល់ទះ បាល់ទះឆ្នេរខ្សាច់ បាល់បោះ បាល់ទាត់ និងចាក់សាប។ អ្នករៀបចំកម្មវិធីក្នុងស្រុកបានប្រាប់សារព័ត៌មានពិភពលោកថា ពួកគេនឹងរៀនសូត្រពីបទពិសោធន៍នៃការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ ២០២០ ទាក់ទងនឹងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩។ បើតាមការឱ្យដឹងរបស់រដ្ឋបាលទីក្រុង Hangzhou ថា មនុស្សប្រមាណ ៩៨.៨% ទៅហើយដែលមានអាយុលើសពី ១២ឆ្នាំនៅខេត្តស៊ីជាំងប្រទេសចិនបានទទួលការចាក់វ៉ាក់សាំងរួចរាល់៕
អត្ថបទ៖នាង សុភាវុធ