អាមេរិកចោទប្រកាន់បុរសម្នាក់ ជុំវិញការប៉ុនប៉ងរបស់អ៊ីរ៉ង់ក្នុងការធ្វើឃាតលោក Trump

2024/11/09 03:53:33 pm        94


រដ្ឋអាជ្ញាសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ បានប្រកាសការចោទប្រកាន់ជាច្រើនករណី ក្នុងការប៉ុនប៉ងរបស់អ៊ីរ៉ង់ ដើម្បីធ្វើឃាតអតីតប្រធានាធិបតី Donald Trump និងអ្នកសារព័ត៌មានអាមេរិកដើមកំណើតអ៊ីរ៉ង់ ជាអ្នកប្រឆាំងដ៏លេចធ្លោម្នាក់។

ក្រសួងយុត្តិធម៌ បាននិយាយថា ផែនការធ្វើឃាតមិនបានសម្រេច លើលោក Trump ត្រូវបានចោទប្រកាន់ថា ដឹកនាំដោយកងឆ្មាំបដិវត្តន៍ឥស្លាមរបស់អ៊ីរ៉ង់ ដើម្បីសងសឹកចំពោះការស្លាប់របស់ឧត្តមសេនីយ៍អ៊ីរ៉ង់ម្នាក់ លោក កាសេម សូឡេម៉ានី(Qassem Soleimani) ដែលត្រូវបានសម្លាប់ក្នុងឆ្នាំ ២០២០ ក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិកដែលបញ្ជាដោយប្រធានាធិបតី លោក Trump កាលពីពេលនោះ។

ក្រសួង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា លោក Farhad Shakeri អាយុ៥១ឆ្នាំ ជាជនជាតិអាហ្វហ្គានីស្ថាន ជាអ្នកដែលត្រូវបានគេជឿថា ស្ថិតនៅក្នុងប្រទេសអ៊ីរ៉ង់ ត្រូវបាន «ប្រគល់ភារកិច្ច» ដោយកងឆ្មាំបដិវត្តន៍ឥស្លាមរបស់អ៊ីរ៉ង់(IRGC) ដោយការផ្តល់ផែនការសម្លាប់លោក Trump ជាអ្នកដែលបានធ្វើឲ្យអនុប្រធានាធិបតី លោកស្រី Kamala Harris បរាជ័យក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ សប្តាហ៍នេះ។

លោក Shakeri និងបុរសពីរនាក់ផ្សេងទៀត លោក Carlisle Rivera អាយុ៤៩ឆ្នាំ និងលោក Jonathon Loadholt អាយុ៣៦ឆ្នាំ ទាំងពីរនាក់រស់នៅទីក្រុង New York ត្រូវបានចោទប្រកាន់ដាច់ដោយឡែកពីគ្នា ពីបទរៀបចំផែនការសម្លាប់អ្នកប្រឆាំងជនជាតិអ៊ីរ៉ង់-អាមេរិកម្នាក់ នៅទីក្រុងញូវយ៉ក។

នាយក FBI លោក Christopher Wray បាននិយាយថា «ការចោទប្រកាន់ដែលបានប្រកាសនៅថ្ងៃនេះ បង្ហាញឱ្យឃើញពីការប៉ុនប៉ងដ៏អាក្រក់ដែលនៅតែបន្តរបស់អ៊ីរ៉ង់ ដើម្បីកំណត់គោលដៅលើពលរដ្ឋអាមេរិក រួមទាំងប្រធានាធិបតីជាប់ឆ្នោតថ្មី លោកDonald Trump មេដឹកនាំរដ្ឋាភិបាលផ្សេងៗទៀត និងអ្នកប្រឆាំងដែលរិះគន់របបនៅក្នុងទីក្រុងតេអេរ៉ង់។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        148
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        138
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm