លោក Musk ចូលរួមក្នុងការសន្ទនាតាមទូរស័ព្ទរបស់ Trump ជាមួយលោក Zelenskiy មេដឹកនាំអ៊ុយក្រែន

2024/11/09 04:32:21 pm        107


យោងតាមប្រព័ន្ធផ្សព្វផ្សាយ បានឲ្យដឹងកាលពីថ្ងៃសុក្រ ថា នៅពេលប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានសន្ទនាតាមទូរស័ព្ទទៅកាន់លោក Donald Trump ដើម្បីអបអរសាទរលោក ចំពោះជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតី នាយកប្រតិបត្តិក្រុមហ៊ុន Tesla និងជាអ្នកគាំទ្រ លោក Trump លោក អ៊ីឡុនម៉ាស់(Elon Musk) បានចូលរួមក្នុងការសន្ទនានេះផងដែរ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងអំឡុងពេលនៃការសន្ទនាតាមទូរស័ព្ទរយៈពេល២៥នាទី បន្ទាប់ពីការបោះឆ្នោត លោក Trump បានប្រាប់លោក Zelenskyy ថា លោកនឹងគាំទ្រអ៊ុយក្រែន ប៉ុន្តែពុំបានផ្តល់ព័ត៌មានលម្អិតនោះទេ ហើយលោក Musk បាននិយាយថាលោក នឹងបន្តផ្គត់ផ្គង់ផ្កាយរណប Starlink។

លោក Musk ជាម្ចាស់ក្រុមហ៊ុន SpaceX ផ្តល់សេវាទំនាក់ទំនងផ្កាយរណប Starlink ដែលមានសារៈសំខាន់សម្រាប់កិច្ចខិតខំប្រឹងប្រែងការពារជាតិរបស់អ៊ុយក្រែន ប៉ុន្តែសេចក្តីថ្លែងការណ៍របស់លោកនៅពេលខ្លះ បានធ្វើឱ្យទីក្រុងគីវ មានកំហឹង ចាប់តាំងពីរុស្ស៊ី បានឈ្លានពានប្រទេសជិតខាងរបស់ខ្លួន នៅឆ្នាំ២០២២។

សារព័ត៌មាន Washington Post បានរាយការណ៍ថា លោក Zelenskiy បានប្រាប់លោក Trump ពីសារៈសំខាននៃផ្កាយរណបសម្រាប់សេវាអ៊ីនធឺណិតក្នុងអំឡុងពេលសង្រ្គាម នៅពេលនោះលោក Trump បាននិយាយថា លោក Musk នៅជាមួយលោក ហើយបានដាក់មហាសេដ្ឋីម្នាក់នេះទៅក្នុងបញ្ជីជ្រើសរើស។

លោក Musk បានផ្តល់ប្រាក់រាប់លានដុល្លារដើម្បីគាំទ្រដល់យុទ្ធនាការប្រធានាធិបតី របស់លោកTrump និងបានបង្ហាញខ្លួនជាសាធារណៈជាមួយលោក។ លោក Trump បាននិយាយថា លោកនឹងផ្តល់ឲ្យលោក Musk ដែលជាមហាសេដ្ឋីរបស់ពិភពលោកម្នាក់ នូវតួនាទីមួយក្នុងរដ្ឋបាលរបស់លោកដើម្បីជំរុញប្រសិទ្ធភាពរដ្ឋាភិបាល។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm