UN៖ ជិត៧០% នៃសង្រ្គាមនៅហ្កាហ្សា ដែលត្រូវបានផ្ទៀងផ្ទាត់ អ្នកស្លាប់គឺជាស្ត្រី និងកុមារ

2024/11/09 04:42:29 pm        79


ជិត៧០% នៃអ្នកស្លាប់ជាពលរដ្ឋប៉ាឡេស្ទីន ដែលត្រូវបានផ្ទៀងផ្ទាត់នៅក្នុងសង្រ្គាមតំបន់ហ្កាហ្សា គឺជាស្ត្រី និងកុមារ។ នេះបើតាមការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ (៨ វិច្ឆិកា) ដែលបានថ្កោលទោស នូវអ្វីដែលខ្លួនចាត់ទុកថា ជាការរំលោភជាប្រព័ន្ធលើគោលការណ៍គ្រឹះនៃច្បាប់មនុស្សធម៌អន្តរជាតិ។

បេសកកម្មការទូតរបស់អ៊ីស្រាអែល ប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ បាននិយាយថា ខ្លួនបានច្រានចោលរបាយការណ៍នេះទាំងស្រុង។

ចំនួនសរុបរបស់អង្គការសហប្រជាជាតិ ចាប់តាំងពីការចាប់ផ្តើមសង្រ្គាម ដែលយោធាអ៊ីស្រាអែល ប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាស រួមបញ្ចូលតែចំនួនអ្នកស្លាប់ដែលខ្លួនបានគ្រប់គ្រងដើម្បីយកមកផ្ទៀងផ្ទាត់ជាមួយប្រភពចំនួនបីតែប៉ុណ្ណោះ ហើយការរាប់នៅតែបន្ត។

ដូច្នេះជនរងគ្រោះប៉ាឡេស្ទីន ៨.១១៩នាក់ដែលត្រូវបានផ្ទៀងផ្ទាត់កាលពីដើមខែកញ្ញា គឺជាចំនួនទាបជាងច្រើននៃចំនួនអ្នកស្លាប់ ជាង៤០.០០០នាក់ នៅពេលនោះ ដែលផ្តល់ដោយអាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា។

ប៉ុន្តែអង្គការសហប្រជាជាតិ គាំទ្រការអះអាងរបស់ប៉ាឡេស្ទីន ដែលថាចំនួនស្ត្រី និងកុមារ បង្ហាញពីចំណែកដ៏ច្រើននៃអ្នកដែលត្រូវបានសម្លាប់។

លោក Jeremy Laurence អ្នកនាំពាក្យរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បាននិយាយថា ក្នុងករណីជាច្រើន ការសម្លាប់ជនស៊ីវិល ជាឧក្រិដ្ឋកម្មសង្គ្រាម។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm