នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ថា ខួបលើកទី៨៦ នៃកម្មវិធី Kristallnacht ជាកម្មវិធីប្រឆាំងជនជាតិជ្វីហ្វ ត្រូវបានរៀបចំនៅតាមផ្លូវនៅទីក្រុងអាំស្ទឺដាំ(Amsterdam) ប្រទេសហូឡង់ បន្ទាប់ពីការវាយប្រហារលើក្រុមអ្នកគាំទ្របាល់ទាត់អ៊ីស្រាអែល។
លោក Netanyahu បានទៅកាន់បន្ទប់មួយនៅក្រសួងការបរទេស ដើម្បីតាមដានការវិវត្តន៍នៃហេតុការណ៍ និងបានជួបជាមួយក្រុមមន្ត្រី។
កាលពីថ្ងៃព្រហស្បត្តិ៍ មនុស្សរាប់រយនាក់បានមកប្រមូលផ្តុំគ្នាដើម្បីរំលឹកដល់កម្មវិធី Kristallnacht ដែលជាចលនាសម្លាប់រង្គាលក្រុមណាហ្ស៊ីទៅលើជនជាតិជ្វីហ្វនៅទូទាំងប្រទេសអាល្លឺម៉ង់នៅថ្ងៃទី ៩-១០ ខែវិច្ឆិកា ឆ្នាំ ១៩៣៨។
ឧបទ្ទវហេតុទាំងនេះ បានកើនឡើងនៅក្នុងប្រទេសហូឡង់ ចាប់តាំងពី អ៊ីស្រាអែល ចាប់ផ្តើមការវាយលុករបស់ខ្លួននៅតំបន់ហ្កាហ្សា បន្ទាប់ពីការវាយប្រហារលើអ៊ីស្រាអែលធ្វើឡើងដោយក្រុមហាម៉ាសប៉ាឡេស្ទីន នៅថ្ងៃទី៧ ខែតុលាឆ្នាំ២០២៣ ដោយអង្គការនិងសាលារៀនជនជាតិជ្វីហ្វជាច្រើន កំពុងរាយការណ៍ពីការគំរាមកំហែង និងសំបុត្រសារពីភាពស្អប់ខ្ពើម។
ជាមួយគ្នានេះ មេដឹកនាំនៃស្ថាប័នសហភាពអឺរ៉ុប កាលពីថ្ងៃសុក្រ បានថ្កោលទោស ការវាយប្រហារ លើអ្នកគាំទ្របាល់ទាត់អ៊ីស្រាអែលនៅទីក្រុង Amsterdam ដែលបានធ្វើឱ្យមនុស្សយ៉ាងហោចណាស់៥នាក់រងរបួស។
ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានថ្កោលទោសការវាយប្រហារនេះ រួមជាមួយនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលសហភាពអឺរ៉ុបក្រៅផ្លូវការនៅទីក្រុង Budapest។