យោងតាមអាជ្ញាធរអន្តោប្រវេសន៍របស់ប្រទេសកាតេម៉ាឡា បានឲ្យដឹងថា ជើងហោះហើរចំនួនពីរ ដែលដឹកជនអន្តោប្រវេសន៍ត្រូវបាននិរទេសចំនួន៣៩៤នាក់ កាលពីថ្ងៃសុក្រ បានចុះចតនៅទីក្រុងប្រទេសកាតេម៉ាឡា។
អ្នកនិរទេស ដែលត្រូវបានឃុំខ្លួននៅព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិក ខណៈព្យាយាមចូលទៅក្នុងសហរដ្ឋអាមេរិក ត្រូវបានរៀបចំដំណើរការដោយវិទ្យាស្ថានអន្តោប្រវេសន៍របស់ប្រទេសកាតេម៉ាឡា ដែលបានជួយពួកគេក្នុងការឲ្យវិលត្រឡប់ទៅកាន់សហគមន៍ដើមរបស់ពួកគេវិញ។
ខណៈកំពុងរង់ចាំការចុះឈ្មោះ ជនអន្តោប្រវេសន៍បានបង្ហាញក្តីសង្ឃឹមថា ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាមេរិក លោក Donald Trump នឹងផ្តល់ឱកាសឱ្យពួកគេត្រឡប់ទៅសហរដ្ឋអាមេរិកវិញ ដោយប្រើប្រាស់ទិដ្ឋាការការងារបណ្តោះអាសន្ន។
ជារៀងរាល់ឆ្នាំ ជនអន្តោប្រវេសន៍អាមេរិកឡាទីន រាប់ពាន់នាក់ ចូលទៅក្នុងប្រទេសម៉ិកស៊ិកដោយមិនទៀងទាត់ ក្នុងការប៉ុនប៉ងចូលទៅកាន់សហរដ្ឋអាមេរិក ដើម្បីស្វែងរកស្ថានភាពរស់នៅកាន់តែប្រសើរ ។