យោធាកូរ៉េខាងត្បូងនិយាយថា កូរ៉េខាងជើងបើកការជ្រៀតជ្រែកប្រព័ន្ធ GPS

2024/11/09 07:58:52 pm        53


យោធាកូរ៉េខាងត្បូង នៅថ្ងៃសៅរ៍ (ទី៩ ខែវិច្ឆិកា) នេះ បាននិយាយថា កូរ៉េខាងជើងបានធ្វើការជ្រៀតជ្រែកប្រព័ន្ធ GPS កាលពីថ្ងៃទី៨ និងទី៩ ខែវិច្ឆិកានេះ ដោយបានប៉ះពាល់ដល់ប្រតិបត្តិការរបស់នាវា និងយន្តហោះឯកជន។

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) បានណែនាំដល់នាវា និងយន្តហោះដែលកំពុងប្រតិបត្តិការនៅតំបន់សមុទ្រខាងលិច ឲ្យមានការប្រុងប្រយ័ត្ន ចំពោះសញ្ញារំខាន GPS របស់កូរ៉េខាងជើង។ ហើយ JCS បានជំរុញឲ្យកូរ៉េខាងជើងបញ្ឈប់ជាបន្ទាន់នូវការបង្កហេតុចុងក្រោយនេះ ដោយបានព្រមានថា ប្រទេសនេះនឹងទទួលខុសត្រូវ ចំពោះសកម្មភាពរបស់ខ្លួន។

GPS តំណាងឲ្យប្រព័ន្ធកំណត់ទីតាំងសកល ដែលជាបណ្តាញផ្កាយរណប និងទទួល ដែលប្រើសម្រាប់ការរុករកទិស។

គួរបញ្ជាក់ថា ភាពតានតឹង រវាងប្រទេសកូរ៉េទាំង២ បានផ្ទុះឡើងជាថ្មី ចាប់តាំងពីកូរ៉េខាងជើង ចាប់ផ្តើមបង្ហោះបាឡុងផ្ទុកសំរាមទៅកាន់កូរ៉េខាងត្បូង កាលពីចុងខែឧសភា ដោយជំរុញឲ្យកូរ៉េខាងត្បូង ចាប់ផ្តើមការផ្សាយសំឡេងឃោសនា ដោយឧបករណ៍បំពងសំឡេងឡើងវិញ។

អ្នកជំនាញអាកាសចរណ៍ បាននិយាយថា យុទ្ធនាការបង្ហោះបាឡុងសំរាមរបស់កូរ៉េខាងជើង ការបាញ់មីស៊ីល និងការលេចចេញនូវប្រព័ន្ធ GPS «បញ្ឆោត» បានបង្កើនហានិភ័យ នៅក្នុងដែនអាកាសកូរ៉េខាងត្បូង ដោយធ្វើឲ្យស្មុគស្មាញដល់ប្រតិបត្តិការអាកាសចរណ៍ ខណៈដែលភាពតានតឹងកើនឡើង រវាងប្រទេសគូអរិទាំង២៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        60
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        89
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        76

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm