អាមេរិកបានស្នើឲ្យកាតាបណ្តេញក្រុមហាម៉ាសចេញ បន្ទាប់ពីក្រុមនេះបដិសេធកិច្ចព្រមព្រៀងចំណាប់ថ្នូរ

2024/11/09 08:56:50 pm        101


មន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូប កាលថ្ងៃសុក្រ (ទី៨ ខែវិច្ឆិកា) បានប្រាប់សារព័ត៌មាន Reuters ថា សហរដ្ឋអាមេរិកបានប្រាប់ប្រទេសកាតាថា វត្តមានរបស់ក្រុមហាម៉ាសនៅក្នុងទីក្រុងដូហា គឺមិនអាចទទួលយកបានទៀតទេ នៅក្នុងសប្តាហ៍នេះ ដោយសារក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ បានបដិសេធសំណើចុងក្រោយ ដើម្បីសម្រេចបានបទឈប់បាញ់ និងកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរ។

រដ្ឋឈូងសមុទ្រដ៏តូច គឺកាតា រួមជាមួយនឹងសហរដ្ឋអាមេរិក និងអេហ្ស៊ីប បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងកិច្ចចរចាជាច្រើនជុំដែលរហូតមកដល់ពេលនេះមិនទទួលបានផ្លែផ្កាអ្វីឡើយ ដើម្បីធ្វើយ៉ាងណាឲ្យបានឈានដល់បទឈប់បាញ់ សម្រាប់សង្គ្រាមដែលអូសបន្លាយមួយឆ្នាំ នៅតំបន់ហ្កាហ្សា។ ជុំចុងក្រោយនៃកិច្ចចរចា នាពាក់កណ្តាលខែតុលា បានបរាជ័យក្នុងការបង្កើតបាននូវកិច្ចព្រមព្រៀងមួយ ដោយក្រុមហាម៉ាសបានច្រានចោលសំណើបទឈប់បាញ់រយៈពេលខ្លី។

ដោយសុំនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីជាន់ខ្ពស់រូបនេះបានប្រាប់ថា៖ «បន្ទាប់ពីបដិសេធសំណើម្តងហើយម្តងទៀត ក្នុងការដោះលែងចំណាប់ថ្នូរ មេដឹកនាំរបស់ក្រុមនេះមិនគួរត្រូវបានស្វាគមន៍នៅក្នុងរដ្ឋធានីនៃប្រទេសដៃគូអាមេរិកណាមួយទៀតឡើយ។ យើងបានធ្វើការបញ្ជាក់យ៉ាងច្បាស់លាស់បែបនោះទៅកាន់ប្រទេសកាតា បន្ទាប់ពីមានការបដិសេធ កាលពីប៉ុន្មានសប្ដាហ៍កន្លងទៅ ចំពោះសំណើដោះលែងចំណាប់ថ្នូរមួយផ្សេងទៀត»។

មន្ត្រីរូបនេះបាននិយាយថា បន្ទាប់មក ប្រទេសកាតាបានធ្វើការទាមទារនេះ ទៅកាន់ប្រមុខដឹកនាំក្រុមហាម៉ាសប្រមាណជា ១០ ថ្ងៃមុន។ ទីក្រុងវ៉ាស៊ីនតោនបានទាក់ទងជាមួយប្រទេសកាតាអំពីពេលវេលាដែលត្រូវបិទការិយាល័យនយោបាយរបស់ក្រុមនេះ ហើយខ្លួនបានប្រាប់ទីក្រុងដូហាថា ឥឡូវនេះដល់ពេលហើយ។

តែយ៉ាងណាក្ដី មន្ត្រីក្រុមហាម៉ាស ៣រូប បានបដិសេធថា កាតាមិនបានប្រាប់ប្រមុខដឹកនាំក្រុមហាម៉ាសពាក់ព័ន្ធនឹងថា ពួកគេលែងត្រូវបានស្វាគមន៍ នៅក្នុងប្រទេសនេះទៀតហើយ។ ចំណែកអ្នកនាំពាក្យក្រសួងការបរទេសកាតាមិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm