ធុរកិច្ចអាមេរិក-អាស៊ាន ចង់វិនិយោគនៅកម្ពុជាលើវិស័យថាមពល ឧស្សាហកម្ម សុខាភិបាល និងបច្ចេកវិទ្យាជាដើម

2021/10/19 07:53:12 pm        415

ភ្នំពេញ ៖ ក្រុមធុរកិច្ចអាមេរិក-អាស៊ាន គឺមានបំណងចង់មកវិនិយោគនៅប្រទេសកម្ពុជា លើវិស័យមួយចំនួន​ដូចជាវិស័យវិស័យថាមពល ឧស្សាហកម្ម សុខាភិបាល បច្ចេកវិទ្យា និងការនាំចេញនាំចូល​ ។

លោក ថេន អូសៀស (Ted Osius ) ដែលទើបត្រូវបានតែងតាំងជា​ប្រធានគ​ណៈកម្មា​ធិការ​ក្រុម​ប្រឹក្សា​ធុរកិច្ច​អាមេរិក-អាស៊ាន ​ថ្លែងបែបនេះ ​ក្នុងឱកាស​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អនុញ្ញាតឱ្យជួបសំដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៩តុលា ។

នៅក្នុងជំនួបនេះ ឯកឧត្តម អូសៀស បានសំដែងនូវការសាទរ​ចំពោះចំ​ណាត់កា​រ​ប្រកប​ដោយ ជោគជ័​យយ៉ា​ង​ត្រចះត្រចង់​របស់​សម្តេច​តេជោ ទៅលើវិធានការទប់ស្កាត់ ការ​រីករាល​ដាលកូវីដ១៩ ​និង បានគោរពជំរាបជូនពីចំណាប់អារម្មណ៍​របស់​ក្រុម​អ្នក​វិនិយោគ​របស់ក្រុមធុរកិច្ចអាមេរិក-អាស៊ាន​ដែលចង់មកវិនិយោគនៅកម្ពុជា​លើវិស័យចំនួន៥ខាងលើនេះ។

លោកក៏បានជម្រាបជូនសម្តេចតេជោថា ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន នឹងគាំទ្រកម្ពុជា​នៅ​ពេល​ដែល​កម្ពុជាទទួលធ្វើជាប្រធានអាស៊ាននាឆ្នាំខាងមុខ ក៏ដូចជានឹងជួយដល់កម្ពុជា​លើ​វិស័យ​សេដ្ឋកិច្ច ក្នុងកំឡុង​ពេល​នៃ​ការ​រាតត្បាតជំងឺកូវីដ១៩ ក៏ដូចជាជួយដល់កម្ពុជា​ក្នុងការ​កសាង​សមត្ថភាព ក៏ដូចជាសន្តិសុខថាមពលផងដែរ។

ជាការឆ្លើយតប សម្តេចតេជោ បានសម្ដែងនូវអំណរសាទរ ចំពោះឯកឧត្ដម អូសៀស ដែលត្រូ​វបាន​តែង​តាំង​ជា​ប្រធាន ​និងជាអគ្គនាយកប្រតិបត្តិរបស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក​អាស៊ាន,ហើយ​សម្ដេច ក៏បា​នអរគុណដល់​សហ​រដ្ឋអាម៉េរិកដែលបានផ្តល់វ៉ាក់សាំងដល់កម្ពុជា។

សម្តេចក៏បានសម្ដែងនូវសេចក្ដីរីករាយ ដែល​ក្រុមប្រឹក្សា​សេដ្ឋកិ​ច្ចអាម៉េរិក​អាស៊ាន​ទទួលស្គាល់នូវ​ភាព​ជឿនលឿនរ​បស់កម្ពុជា ក្នុង​ការចាក់វ៉ាក់សាំង​ជូនដល់ប្រជាពលរដ្ឋ ​និងទទួល​បាន​ផ្លែផ្កា​ជាវិជ្ជមាន។

សម្តេចក៏បានជម្រាបជូនក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ាន លោកផែនការចូលរួមដោះ​ស្រាយ​ការ​ប្រែប្រួលអាកាសធាតុរបស់កម្ពុជា ក៏ដូចជាវិធានការឆ្ពោះទៅមុខរបស់កម្ពុជា ដែល​រួមមាន​បន្តគ្រប់គ្រង​ជំងឺកូវីដ១៩ ,ជំរុញ​ការកែទម្រង់ផ្នែកធុរៈកិច្ចឲ្យបានកាន់តែប្រសើរ ដើម្បីទាក់ទាញ​អ្នក​វិនិយោគឲ្យបានច្រើន​ ជំរុញការ​កែទម្រង់​លើគ្រប់​វិស័យ និង ជំរុញការបង្កើតសកម្មភាពធុរៈកិច្ច និងលើកទឹកចិត្តឲ្យវិស័យឯកជន ចូលរួមដើម្បីជំរុញ​សេដ្ឋកិច្ច​កម្ពុជា។

ជាទីបញ្ចប់សម្ដេច ក៏បានជម្រាបជូនក្រុមប្រឹក្សាធុរកិច្ចពីសក្ដានុពល​នៃការវិនិយោគ​នៅកម្ពុជា​ព្រម​ជាមួយនឹង ការអំពាវនាវឲ្យវិនិយោគសហរដ្ឋអាម៉េរិកពិចារណាមកវិនិយោគនៅកម្ពុជា៕

អត្ថបទ៖ មុត សុទ្ធ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        141
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ

2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm