ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានទម្លាយសំឡេងដែលក្រុមជ្រុលនិយមជ្រកក្រោមស្លាកព័ត៌មាន មិនមានផ្សាយសំឡេងទាំងស្រុង ពេលខលទូរស័ព្ទមកសម្ដេចតេជោ។
សម្ដេចតេជោបានសរសេរបញ្ជាក់ថា៖«ទោះបីថ្ងៃនេះជាថ្ងៃខ្ញុំកាន់ទុក្ខនៃការស្លាប់កូនប្រុសច្បងរបស់ខ្ញុំ១០វិច្ឆិកា ១៩៧៦ ក៏ដោយតែខ្ញុំត្រូវបង្ហោះសំឡេងទាំងស្រុងទាំងសំឡេងខ្ញុំ ទាំងសំឡេងអាក្មេងពាលដែលហៅចូលមកទាំងព្រឹក និងយកទៅផ្សាយដោយកាត់ចោលពាក្យមួយចំនួន»។
សម្ដេចតេជោ បញ្ជាក់ថា៖ «គ្រាន់តែប៉ុណ្ណេះវាគ្រប់គ្រាន់ដើម្បីបង្ហាញថាពួកក្មេងពាលដែលបម្រើឱ្យនយោបាយពាលរបស់មេក្លោងពាលវាកំសាកប៉ុណ្ណា បើគ្រាន់តែសំឡេងទាំងស្រុងវាមិនហ៊ានចាក់ផ្សាយផង»។
