នគរបាល​បំបែក​ការ​តវ៉ា​ប្រឆាំង​ប័ណ្ណ​បញ្ជាក់​ស្ថានភាព​ COVID-19 នៅ​អ៊ីតាលី​

2021/10/19 08:01:06 pm        461

​អ៊ីតាលី៖ នគរបាល​បាន​ប្រើ​កាណុង​បាញ់​ទឹក និង​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដើម្បី​បំបែក​ក្រុម​បាតុករនៅ​ទីក្រុង​កំពង់ផែ​ទ្រី​ស្តេ​ (Trieste) ភាគ​ពាយ័ព្យ​នៃ​ប្រទេស​អ៊ីតាលី បន្ទាប់ពី​មនុស្ស​រាប់​រយ​នាក់​បាន​អង្គុយ​តវ៉ាចំពោះ​តម្រូវការ​ប័ណ្ណ​បញ្ជាក់​ស្ថានភាព​សុខភាព​នៃ​វីរុស COVID-19 នៅ​កន្លែងធ្វើការ​។

ប្រទេស​អ៊ីតាលី​បាន​ក្លាយ​ជា​ប្រទេស​សេដ្ឋកិច្ច​នៅ​អឺរ៉ុប​ដំបូង​គេ ដែល​ទាមទារ​ឱ្យ​បុគ្គលិក​ទាំងអស់​ចាប់ពី​ជាង​កាត់​សក់ ធ្វើ​សក់ រហូតដល់​កម្មករ​រោងចក្រដើម្បី​បង្ហាញ​ភស្តុតាង​នៃ​ការ​ចាក់​វ៉ាក់សាំង ការ​ធ្វើ​តេស្ត​អវិជ្ជមាន​ក្នុង​រយៈពេល ៤៨​ម៉ោង​ចុងក្រោយ ​ឬ​ភស្តុតាង​ថ្មី​នៃ​ការ​ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩ ដើម្បី​ចូល​ធ្វើ​ការ​។ ការ​តវ៉ា​បាន​ផ្ទុះឡើង​នៅ​ពេល​ដែល​វិធានការ​តឹងរ៉ឹង​បាន​ចូល​ជា​ធរមាន​។ នគរបាល​បាន​បណ្តេញ​ចេញ​ក្រុម​បាតុករ​រាប់​រយ​នាក់ បន្ទាប់ពី​ការ​តវ៉ា​ជាច្រើន​ម៉ោង​កាលពី​ថ្ងៃ​ចន្ទ​ដោយ​ប្រើ​កាណុង​បាញ់​ទឹក ហើយ​ក្រោយមក​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ទៅលើ​ហ្វូង​មនុស្ស​។

​រដ្ឋាភិបាល​និយាយ​ថា វិធានការ​នេះ​គឺ​ចាំបាច់​ដើម្បី​ធានា​បាន​ថា កន្លែង​ធ្វើ​ការ​មាន​សុវត្ថិភាព ដូច្នេះ​សេដ្ឋកិច្ច​ប្រទេស​អ៊ីតាលី​ដែល​ធ្លាក់​ចុះ ៨,៩%​ កាលពី​ឆ្នាំមុន​អាច​ងើប​ឡើងវិញ​។ ទោះ​យ៉ាង​ណា​ក្រុម​ប្រឆាំង​និយាយ​ថា តម្រូវការ​នេះ​គឺ​មិន​ស្រប​តាម​រដ្ឋធម្មនុញ្ញ រំលោភ​សិទ្ធិ​របស់​ពួកគេ ដាក់​បន្ទុក​មិន​យុត្តិធម៌​ដល់​កម្មករ និង​និយោជក និង​មិន​សមាមាត្រ​ទៅ​នឹង​តម្រូវការ​។ រហូតមកដល់​ពេលនេះប្រទេស​អ៊ីតាលី​មាន​ករណី​ឆ្លង​វីរុស COVID-19 សរុប ៤,៧១៩,៤៩៣​ករណី និង​មាន​អ្នក​ស្លាប់ ១៣១​,៥៦៥​​នាក់​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm