ចៅក្រមអាមេរិក ផ្អាកសំណុំរឿងបោះឆ្នោតឆ្នាំ២០២០ របស់លោក Trump បន្ទាប់ពីជ័យជម្នះជាថ្មី

2024/11/10 08:15:32 pm        228

ចៅក្រមសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ (០៨ វិច្ឆិកា) បានផ្អាកកាលបរិច្ឆេទដែលមិនទាន់សម្រេចនៅក្នុងសំណុំរឿងវិទ្ធង្សនា (ការព្យាយាមបំផ្លាញលិទ្ធិប្រជាធិបតេយ្យ) ក្នុងការបោះឆ្នោតឆ្នាំ២០២០ របស់ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump បន្ទាប់ពីរដ្ឋអាជ្ញាសហព័ន្ធបាននិយាយថា ពួកគេកំពុងប្រឈមមុខនឹង "ស្ថានភាពដែលមិនធ្លាប់មានពីមុនមក" នៃការវិលត្រឡប់ជាថ្មីរបស់លោកទៅកាន់សេតវិមាន។

ចៅក្រមតំបន់អាមេរិក លោកស្រី ថែនយ៉ា ឈុតកាន (Tanya Chutkan) នៅទីក្រុងវ៉ាស៊ីនតោន បានអនុម័តសំណើពីរដ្ឋអាជ្ញាពិសេស លោក ជែក ស្មីត (Jack Smith) ដែលកំពុងកាន់សំណុំរឿងព្រហ្មទណ្ឌនេះ ដើម្បីដាក់ពេលវេលាកំណត់នោះឱ្យនៅមួយឡែកសិន នេះបើយោងតាមដីការបស់តុលាការ ខណៈពួកគេកំពុងថ្លឹងថ្លែងអំពីអនាគតរបស់ខ្លួន។

រដ្ឋអាជ្ញាបានលើកឡើងថា ការពន្យារពេលនេះគឺចាំបាច់ "ដើម្បីផ្តល់ពេលវេលាដល់រដ្ឋាភិបាលក្នុងការវាយតម្លៃស្ថានភាពដែលមិនធ្លាប់មានពីមុនមកនេះ និងកំណត់ពេលវេលាសមស្របដែលនឹងឆ្ពោះទៅមុខ ស្របតាមគោលនយោបាយរបស់ក្រសួងយុត្តិធម៌"។

សូមបញ្ជាក់ថា នៅក្រោមគោលនយោបាយរបស់ក្រសួងយុត្តិធម៌ដែលមានតាំងពីទសវត្សរ៍ឆ្នាំ១៩៧០មក ប្រធានាធិបតីអាមេរិកដែលកំពុងកាន់អំណាច មិនអាចទទួលរងនូវការកាត់ទោសព្រហ្មទណ្ឌបានទេ។

លោក Trump បានផ្ដល់ចម្លើយពីភាពគ្មានទោសកាលពីឆ្នាំមុនចំពោះបទចោទព្រហ្មទណ្ឌចំនួន៤ ដែលចោទបក្សសាធារណរដ្ឋថាបានសមគំនិតដើម្បីរារាំងការប្រមូល និងការបញ្ជាក់លទ្ធផលឆ្នោត បន្ទាប់ពីការបរាជ័យរបស់លោក Trump ក្នុងឆ្នាំ២០២០ ទល់នឹងបេក្ខភាពបក្សប្រជាធិបតេយ្យនៅពេលនោះគឺលោកប្រធានាធិបតីបច្ចុប្បន្ន Joe Biden ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        141
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        131
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm