ជើងហោះហើរថ្មីមួយទៀតចាប់ផ្ដើមហោះហើរលើកដំបូង មួយថ្ងៃពីរជើង ពីសៀមរាប ទៅប្រទេសស៊ីងហ្គាពួរ

2024/11/10 10:18:54 pm        956

សៀមរាប៖ ជើងហោះហើរថ្មីមួយទៀត របស់ក្រុមហ៊ុនអាកាសចរណ៍ Air Asia Cambodia បានចាប់ផ្ដើមបើកប្រតិបត្ដិការហោះហើរលើកដំបូររបស់ខ្លួន ក្នុងមួយថ្ងៃពីរជើង ចេញពីអាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ ទៅប្រទេសសឹង្ហបុរី និងត្រឡប់ពីប្រទេសសឹង្ហបុរី មកកាន់សៀមរាបអង្គរ ។

ឯកឧត្ដម ប៊ុន រដ្ឋា នាយកអាកាសយានដ្ឋានអន្ដរជាតិសៀមរាប អង្គរ មានប្រសាសន៍ នៅថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០២៤នេះថា ក្រុមហ៊ុនអាកាសចរណ៍ Air Asia មានច្រើនក្រុមហ៊ុន ដូចជាក្រុមហ៊ុនអាកាសចរណ៍ Air Asia ម៉ាឡេស៊ី Air Asia វៀតណាម Air Asia ថៃ ហើយបាននឹងកំពុងប្រតិការរបស់ខ្លួនជារៀងរាល់ថ្ងៃនៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ ប៉ុន្ដែសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ Air Asia Cambodia បានចាប់ផ្ដើមហោះហើរជាលើកដំបូង​របស់ខ្លួន​ ដោយហោះហើរដឺរិចពីអាកាសយានដ្ឋានសៀមរាបអង្គរ ទៅប្រទេសសឹងហ្គាពួរ ហើយបានប្រតិបត្ដិការជាប្រចាំថ្ងៃ ដោយចាប់ពីថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០២៤នេះរហូតទៅ ។

ឯកឧត្ដម បន្ដថា ជើងហោះដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ Are Asia Cambodia នោះ ចេញដំណើរចេញទៅប្រទេសស៊ីងហ្គាពួរ មានដឹកអ្នកដំណើរចំនួន៩៥នាក់ និងប្រឡប់ទៅវិញាមានជាង៨០នាក់ ។

ឯកឧត្ដមបញ្ជាក់ថា នាពេលបច្ចុប្បនេះ ការហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ ក្នុងមួយថ្ងៃមានជាង​២០ជើង និងមានអ្នកដំណើរឆ្លងកាត់កាត់អាកាសយាដ្ឋាន​អន្ដរជាតិសៀមរាបអង្គរ​ប្រមាណជាង ៥ពាន់នាក់។

បើតាមឯកឧត្ដម បានបន្ថែមថា នៅខែធ្នូងឆ្នាំ២០២៤ នឹងមានជើងហោះហើរថ្មីៗ បានហោះហើរមកកាន់អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរបន្ដទៀត។ការកើនឡើងនៃជើងហោះហើរដែលបានចុះចតនៅអាកាសយានដ្ឋានអន្ដរជាតិអង្គរ មានជាបន្ដបន្ទាប់ ដោយសារមានការយកចិត្ដទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ដែលជាកិច្ចសហប្រតិបត្ដិការយ៉ាងល្អជាមួយអាកាសចរណ៍ស៊ីវិល។

សូមបញ្ជាក់ថា នៅក្នុងរយៈពេល១០ខែឆ្នាំ២០២៤នេះ អាកាសយានដ្ឋានអងន្ដរជាតិសៀមរាបអង្គរ មានជើងហោះហើរ មានការកើនឡើងប្រហែលជាង ២០ភាគរយ បើធៀបរយៈពេលដូចគ្នា​នៅឆ្នាំ២០២៣ ខណៈដែលអ្នកដំណើរតាមជើងយន្ដហោះ កើនឡើងជាង៣០ភាគរយ បើព្រៀបធៀបរយៈពេលដូចគ្នានៅខែតុលាឆ្នាំ២០២៣។ដោយឡែក សម្រាប់ខែតុលា ២០២៤ ជើងហោះហើរនៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ មានការកើនប្រហែល៩% ធៀបនឹងខែ តុលា ឆ្នាំ ២០២៣៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm