យុវជនអាស៊ាន ទទួលការបណ្ដុះបណ្ដាលការគ្រប់គ្រងស្វ័យប្រវត្តិកម្ម ពីវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

2024/11/11 12:39:39 am        663

យុវជន នៃប្រទេសក្នុងតំបន់អាស៊ានចំនួន៦ រួមមាន ប្រទេសឥណ្ឌូនេស៊ី ព្រុយណេ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន និងប្រទេសកម្ពុជា ចំនួន១៥រូប បានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលស្តីពី “Sequence Control” ពាក់ព័ន្ធនឹងការគ្រប់គ្រងស្វ័យប្រវត្តិកម្ម ក្នុងគម្រោងឧស្សាហកម្ម ឬខ្សែសង្វាក់ផលិតកម្ម ប្រកបដោយប្រសិទ្ធភាព ចំណេញពេលវេលា និងសន្សំសំចៃ ។

នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “Sequence Control” សម្រាប់ជំនាន់ទី៣ ក្រោមគម្រោង ASEAN-ROK TVET Mobility Programmes កាលពីរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ហ៊ីង ស៊ីដេត អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៣ខែ ដោយ២ខែ សិក្សានៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ និង១ខែ ត្រូវអនុវត្តការងារជាក់ស្តែង នៅតាមរោងចក្រ/សហគ្រាស) ហើយនេះជាជំនាន់ទី៣ ដែលគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានជ្រើសរើសជាដៃគូក្នុងក្របខណ្ឌអាស៊ាន-កូរ៉េ ក្នុងការបណ្តុះបណ្តាលសិស្ស សិក្ខាកាមមកពីបណ្តាប្រទេសអាស៊ាន ។

ឯកឧត្តមបន្តថា គោលបំណងនៃវគ្គបណ្តុះបណ្តាលដើម្បីផ្តល់នូវចំណេះដឹង និងជំនាញក្នុងការសរសេរកម្មវិធី PLC program ដើម្បីធ្វើឱ្យប្រតិបត្តិការនៃប្រព័ន្ធគ្រប់គ្រងស្វ័យប្រវត្តិកម្មនៅក្នុងគម្រោងឧស្សាហកម្ម ឬខ្សែសង្វាក់ផលិតកម្មប្រកបដោយប្រសិទ្ធភាព ចំណេញពេលវេលា និងសន្សំសំចៃ ជាពិសេសលើកកម្ពស់ជំនាញបច្ចេកទេសឱ្យដើរទាន់ឧស្សាហ៍កម្ម ៤.០ ។

សិក្ខាកាមជានិស្សិតកម្ពុជា និងហ្វីលីពីន ដែលបានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាល បានលើកឡើងថា កម្មវិធីនេះ ពិតជាមានសារសំខាន់ខ្លាំងណាស់ សម្រាប់ពួកគេជាយុវជន ក្នុងការពង្រឹងសមត្ថភាព លើជំនាញបច្ចេកវិទ្យានេះ ហើយគ្រូបង្រៀន ក៏មានជំនាញច្បាស់លាស់ ក្នុងការបណ្ដុះបណ្ដាលពួកគេផងដែរ ។

គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលមានរយៈពេល៣ខែ ចាប់ពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ សិក្ខាកាមទាំង ១៥នាក់ គឺសិក្ខាកាមកម្ពុជា ៤នាក់, ហ្វីលីពីន ៣នាក់, ព្រុយណេ១នាក់, ឥណ្ឌូនេស៊ី២នាក់, ម៉ាឡេស៊ី២នាក់ និងមីយ៉ាន់ម៉ា៣នាក់ ។ គម្រោង “ASEAN-ROK TVET Mobility Programmes” ត្រូវបានរៀបចំឡើងដើម្បីពង្រឹងកម្មវិធី TVET ក្នុងបណ្តាលប្រទេសជាសមាជិកអាស៊ាន និងកាត់បន្ថយនូវគម្លាត នៃសមត្ថភាពការងារក្នុងចំណោមប្រទេសនានា នៃតំបន់អាស៊ាន តាមរយៈការអនុវត្តគម្រោង ASEAN-ROK TVET Mobility Programmes ឧបត្ថម្ភថវិកាដោយ ASEAN-ROK cooperation Fund ៕អត្ថបទ បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃ MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        47
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        96
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន

2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃ MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm