លោកTrump និងលោក Putin ពិភាក្សាតាមទូរស័ព្ទ ខណៈលោក Biden គ្រោងបញ្ចុះបញ្ចូលលោកTrump កុំឱ្យបោះបង់អ៊ុយក្រែន

2024/11/11 03:14:14 pm        627

លោកប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump បានពិភាក្សាតាមទូរស័ព្ទជាមួយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ហើយបានជំរុញកុំធ្វើឱ្យសង្គ្រាមអ៊ុយក្រែនកាន់តែតានតឹងថែមទៀត នេះបើតាមប្រភពដែលដឹងពីការសន្ទនា បានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃអាទិត្យ១០ វិច្ឆិកា ខណៈលោកប្រធានាធិបតី Joe Biden គ្រោងជំរុញលោកTrump កុំឱ្យបោះបង់ចោលទីក្រុង Kyiv ។ 

ប្រភពបាននិយាយថាលោក Trump និងលោក Putin បាននិយាយក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។លោក Trump បាននិយាយជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy កាលពីថ្ងៃពុធ។ លោក Trump បានរិះគន់ទំហំនៃការគាំទ្រផ្នែកយោធា និងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកសម្រាប់ទីក្រុង Kyiv ដោយបានប្តេជ្ញាថានឹងបញ្ចប់សង្រ្គាមឱ្យបានឆាប់រហ័សដោយពុំបញ្ជាក់ពីមធ្យោបាយរបស់លោកទេ។

ក្រសួងការបរទេសអ៊ុយក្រែនបាននិយាយថា ខ្លួនមិនត្រូវបានជូនដំណឹងជាមុនអំពីការជួបសុន្ទនាតាមទូរសព្ទរវាងលោក Trump និងលោក Putin នោះទេ។

លោក Steven Cheung ប្រធានផ្នែកទំនាក់ទំនងរបស់លោក Trump បាននិយាយនៅពេលត្រូវបានសួរអំពីការសន្ទនាតាមទូរស័ព្ទដែលត្រូវបានរាយការណ៍ដំបូងដោយសារព័ត៌មាន The Washington Post ថា យើងមិនធ្វើអត្ថាធិប្បាយលើការហៅទូរស័ព្ទឯកជនរវាងប្រធានាធិបតី Trump និងមេដឹកនាំពិភពលោកផ្សេងទៀតទេ។ស្ថានទូតរុស្ស៊ី ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន ពុំបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។

ការអត្ថាធិប្បាយរបស់មន្ត្រីសេតវិមានលោក Sullivan បានកើតឡើង ខណៈអ៊ុយក្រែនវាយប្រហារទីក្រុងមូស្គូកាលពីថ្ងៃអាទិត្យដោយយានដ្រូនយ៉ាងហោចណាស់៣៤ គ្រឿង ដែលជាការវាយប្រហារដោយយានដ្រូនដ៏ធំបំផុតលើរដ្ឋធានីរុស្ស៊ីចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm