សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញ​ដាក់​បិណ្ឌ​ទី​៩​ នៅ​វត្ត​មុនី​សុវណ្ណ ហៅ​ចំពុះក្អែក​

2021/04/27 09:59:58 am        25

​ភ្នំពេញ៖ ក្នុង​ថ្ងៃ​កាន់បិណ្ឌ​ទី​៩ នៃ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នា​ឆ្នាំនេះ​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ភរិយា​ដ៏​ឧ​ត្ត​ម​របស់​សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល បាន​អញ្ជើញ​នាំ​យក​នូវ​បង្ហាន់​បិណ្ឌ​បាត្រ បច្ច័យ ទេយ្យវត្ថុ​និង​ទេយ្យទាន​ជាច្រើន​មុខ​ទៅ​ប្រគេន​ព្រះសង្ឃ នៅ​វត្ត​មុនី​សុវណ្ណ ហៅ​ចំពុះក្អែក ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​


​​វត្តមាន​ដ៏​ថ្លៃថ្លា​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមជាមួយ​ក្រុមគ្រួសារ បងប្អូន សាច់ញាតិ និង​មន្ត្រី​អ្នកមុខអ្នកការ ​ដែល​អញ្ជើញ​មក​ដាក់​បិណ្ឌ​នៅ​វត្ត​ចំពុះក្អែក​នា​ពេលនេះ ក៏ដូចជា​ការ​អញ្ជើញ​ទៅកាន់​ទី​អារាម​ផ្សេងៗ​នាពេល​កន្លងមក ជា​សក្ខីកម្ម​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ពី​ការ​យកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​ចំពោះ​ព្រះពុទ្ធសាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ ជាមួយនឹង​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា ប្រមាណ​ជាង​៩០%​នៅ​ទូទាំងប្រទេស​។


តាមរយៈ​ពិធី​បុណ្យទាន​នានា សម្តេច​តែងតែ​នាំនូវ បច្ច័យ ទេយ្យទាន ទេយ្យវត្ថុ សម្ភារៈ​បរិក្ខារ យ៉ាងច្រើន​សន្ធឹកសន្ធាប់ ប្រគេន​ព្រះសង្ឃ និង​សម្រាប់​បន្ត​ចូលរួម​អភិវឌ្ឍ​កសាង​សមិទ្ធផល​នានា​ទាំង​នៅក្នុង​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ ឱ្យ​រីកចម្រើន​រុងរឿង​ជា​លំដាប់​ផងដែរ​។


​​ក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ​វេណ​៩​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង បុត្រា បុត្រី ចៅប្រុស ចៅស្រី និង​ក្រុម គ្រួសារ រួម​ជាមួយនឹង​ថ្នាក់ដឹកនាំ​មួយចំនួនទៀត បាន​អញ្ជើញ​ធ្វើ​កិច្ច​តាម​ប្រពៃណី នៃ​ព្រះពុទ្ធសាសនា ដោយ​បាន​អញ្ជើញ​រាប់បាត្រ បូជា​បច្ច័យ ទេយ្យវត្ថុ ទេយ្យទាន បង្សុកូល វេរ​ប្រគេន​ព្រះសង្ឃ ឧទ្ទិស​នូវ​ផល្លា​អា​និ​សង្ឃ ជូនទៅ​ដល់​ដួង​វិញ្ញាណក្ខន្ធ បុព្វការី​ជន មាន មាតា បិតា ជីដូន ជីតា ញាតិ​ការ​ទាំង​៧​សន្តាន ដែល​បាន​ចែក​ឋាន​ទៅកាន់​លោក​ខាងមុខ​ហើយ​នោះ សូមឱ្យ​វិញ្ញាណក្ខន្ធ​របស់​អស់​លោកអ្នក​ទាំងនោះ​បាន​ទទួលយក កុំបី​អាក់ខាន​ឡើយ​។​


​តាមរយៈ​មនុញ្ញផល​ដ៏​ថ្លៃថ្លា​នៅក្នុង​វេន​កាន់បិណ្ឌ​ទី​៩​នៅ​វត្ត​មុនី​សុវណ្ណ ហៅ​ចំពុះក្អែក សម្តេច ថ្នាក់ដឹកនាំ និង​មន្ត្រី​ចូលរួម​បុណ្យ​ក៏បាន​ឧទ្ទិស សូមឱ្យ​ដួង​វិញ្ញាណក្ខន្ធ បុព្វការី​ជន បាន​យោង​យកកំណើត​កើត​នៅក្នុង​ទីឋាន​ដ៏​ខ្ពង់ខ្ពស់​និង​ងាកក្រោយ​ឱ្យ​ពរជ័យ ដល់​កូន ចៅ​បាន​សេចក្តីសុខ សេចក្តីចម្រើន ជាពិសេស​សូមឱ្យ​ព្រះ​បារមី​ដ៏​សក្ដិសិទ្ធិ​នៅក្នុង​លោក ព្រះ​បារមី នៃ​វត្ត​មុនី​សុវណ្ណ ហៅ​ចំពុះក្អែក តាម​ជួយ​បីបាច់​ថែរក្សា​សម្តេច​ទាំងពីរ មាន​សុខ​ភាពល្អ​បរិបូរណ៍ ជន្មាយុ​យឺនយូរ ដើម្បី​សម្តេច​ បាន​ស្ថិតនៅ​គ្រប់គ្រង ការពារ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​រក្សាបាន​ជានិច្ច​និរន្តរ នូវ​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​ និង​ការអភិវឌ្ឍ​រីកចំរើន​ថ្មីៗ​បន្ថែម​ទៀត ដើម្បី​ជា​សេចក្តី​សុខ សេចក្តីចម្រើន របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស ។ ហើយ​តាមរយៈ​មនុញ្ញផល​នៃ​ថ្ងៃ​ដាក់ បិណ្ឌ​នេះ ក៏​សូម​ឧទ្ទិស​នូវ​មហា​កុសលផល​បុណ្យ​ជូន​ចំពោះ​វិញ្ញាណក្ខន្ធ​វីរៈ​កម្មាភិបាល យុទ្ធជន យុទ្ធ​នារី អ្នក​ស្នេហា ជាតិ ដែល​បាន​បាត់បង់​ជីវិត​ដើម្បី​បុព្វ​ហេ​ត​ត​ជាតិ​មាតុភូមិ​ជាតិ​ស្នេហា​នៃ​យើង​ផង​ដែរ​។​


​​ក្នុង​ឱកាស​បុណ្យ​ដាក់​បិណ្ឌ​ទី​៩ នៅ​ចំពុះក្អែក​នេះ សម្តេច​មាន​សទ្ធា​ជ្រះថ្លា​បាន​ប្រគេន​ទេយ្យទាន ទេយ្យវត្ថុ សរុប​ចំនួន​២២​មុខ រួម​នឹង​បច្ច័យ​សង្កត់​បិណ្ឌ​៥​លាន​រៀល ព្រមជាមួយ​បច្ច័យ​សម្រាប់​រៀបចំ​ចង្ហាន់​ព្រះសង្ឃ​បូករួម នឹង​បច្ច័យ​ជាង​១៩​លាន ៨​សែន​រៀល និង​៣​ម៉ឺន​៦​ពាន់​៨៥០​ដុល្លារ​អាមេរិក​បន្ថែម​ទៀត ដែល​បានមកពី​លោកជំទាវ ឯកឧត្តម មន្ត្រី​អ្នក​មុខ អ្នកការ ដែល​បាន​អញ្ជើញ​ចូលរួម​នាឱកាស​នោះ​ផងដែរ​។


​សរុប​បច្ច័យ​ទាំងអស់​ក្នុង​បិណ្ឌ​ទី​៩ នៅ​វត្ត​មុខ​នី​សុវណ្ណ ហៅ​ចំពុះក្អែក សម្រាប់​ការកសាង​សមិទ្ធផល ក្នុង​វិស័យ​ព្រះពុទ្ធសាសនា​មាន​ជាង​២៤​លាន​៨​សែន​រៀល និង​ប្រាក់​ដុល្លារ​៣​ម៉ឺន​៦​ពាន់​៨៥០​ដុល្លារ​អាមេរិក​។​


​ក្រៅ​ពីនេះ ​សម្តេច​ក៏បាន​ប្រគេន​ព្រះសង្ឃ​១៨០​អង្គ​ក្នុង​ ១​អង្គ​ៗ​មាន​ទេយ្យទាន​និង​បច្ច័យ​៥​ម៉ឺន​រៀល​,​យាយជី​តាជី ១៧០​នាក់ ម្នាក់ៗ​ទទួល​បាន​ក្រណាត់ស និង​ថវិកា​៥​ម៉ឺន​រៀល​៕


អត្ថបទ​៖ មុត សុទ្ធ

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm