UEFA ទើប​សំរេច​ពិន័យ​អង់គ្លេស​មួយ​ប្រកួត​មិន​ឱ្យ​អ្នកគាំទ្រ​ចូល​ទស្សនា​ក្រោយ​ភាព​ចលាចល​នៅ Euro ២០២០ វគ្គ​ផ្តាច់ព្រ័ត្រ​

2021/10/19 08:39:25 pm        105

​បាល់ទាត់៖ ​ក្រុមបាល់ទាត់​ជំរើសជាតិ​អង់គ្លេស​នឹងត្រូវ​លេង​ ១​ប្រកួត​ក្នុង​កីឡដ្ឋាន​ទទេរគ្មាន​អ្នកគាំទ្រ​ទស្សនា ​ដែលជា​ការផាកពិន័យរ​បស់ UEFA ជុំវិញ​ទង្វើ​អ​សណ្ដាប់ធ្នាប់​របស់​អ្នកគាំទ្រ​អំឡុង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Euro ២០២០ នៅ​កីឡដ្ឋាន Wembley​។

​​UEFA ថែមទាំង​ពិន័យ FA អង់គ្លេស​ជា​ទឹកប្រាក់ ១០ម៉ឺន​អឺរ៉ូ​ផងដែរ​ចំពោះ​កង្វះ​ការរៀបចំ បណ្តាលឱ្យមាន​ភាព​រញ៉េរញ៉ៃ​ខ្វះ​សណ្តាប់ធ្នាប់​ទាំង​ក្នុង និង​ក្រៅ​កីឡដ្ឋាន​។​ ​នេះ​ជា​លើកដំបូង​ដែល FA អង់គ្លេស​ទទួល​ការពិន័យ​ពី UEFA បែបនេះ​។ ​រំលឹកថា ​កាលពី​ថ្ងៃទី១១ ខែកក្កដា​កន្លងទៅ​នៃ​វគ្គ​ផ្តាច់ព្រ័ត្រ Euro ២០២០ រវាង​អង់គ្លេស និង​អ៊ីតាលី​នៅ​កីឡដ្ឋាន Wembley អ្នកគាំទ្រ​បាន​សម្រុកចូល​កីឡដ្ឋាន និង​បាន​ប៉ះទង្គិច​គ្នា​ជាមួយ​កងសន្តិសុខ ក៏ដូចជា​មន្ត្រីនគរបាល​ធ្វើយ៉ាងណា​ទ​ម្លោះ​ចូល​កីឡដ្ឋាន​ឱ្យបាន​។

​​ជា​លទ្ធផល​ត្រូវបាន​គេ​ដឹងថា ​មាន​អ្នកគាំទ្រ​ប្រមាណ​ជាង ១០០នាក់​ចូលក្នុង​កីឡដ្ឋាន​បានសំរេច​ដោយ​មិន​ទិញ​សំបុត្រ​។ ​​ក៏មាន​ការរត់​ជាន់គ្នា​ផងដែរ​នៅពេលនោះ ហើយ​ក្នុងចំណោម​មនុស្ស​ដែល​រងរបួស​ដោយសារ​រត់​ជាន់គ្នា​នោះ​ ក៏មាន​ឪពុក​របស់​ខ្សែការពារ Manchester United, Harry Maguire ផងដែរ​។ ​​មនុស្ស​ចំនួន ៥១នាក់​ត្រូវបាន​ឃាត់ខ្លួន​ផងដែរ ​អំឡុង​ថ្ងៃ​ប្រកួត​ផ្តាច់ព្រ័ត្រ​ដែល​ក្នុងនោះ​មាន ២៦នាក់​ឃាត់ខ្លួន​នៅក្នុង​កីឡដ្ឋាន Wembley៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm