ប្រទេសហៃទី នឹងរើសនាយករដ្ឋមន្រ្តីថ្មី ខណៈវិបត្តិសន្តិសុខកាន់តែធ្ងន់ធ្ងរ

2024/11/11 06:10:22 pm        231

ប្រទេសហៃទី នឹងដាក់ឈ្មោះសហគ្រិន និងជាអតីតបេក្ខជនព្រឹទ្ធសភា លោក អាឡិច ឌីឌៀ ហ្វីអេមើ (Alix Didier Fils-Aime) ដើម្បីជំនួសនាយករដ្ឋមន្ត្រីបច្ចុប្បន្ន លោក ហ្ការី កូនីល (Garry Conille) ដែលត្រូវបានជ្រើសរើសសម្រាប់តួនាទីនេះកាលពីខែឧសភា នេះបើយោងតាមពង្រាងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអន្តរកាលប្រធានាធិបតី ដែលមើលឃើញដោយសារព័ត៌មានរ៉យទ័រ។

ការរុះរើនេះគឺជាការវាយប្រហារចុងក្រោយបំផុតដល់ស្ថិរភាពនយោបាយក្នុងប្រទេសដែលកំពុងតែមានអំពើហិង្សាកាន់តែខ្លាំងឡើងរួចទៅហើយ។ ក្រុមជនអន្ធពាលប្រដាប់អាវុធបានទទួលការគ្រប់គ្រងលើផ្នែកភាគច្រើននៃរដ្ឋធានីព័រអូប្រាំង ហើយបានពង្រីកទៅតំបន់ក្បែរៗនោះ ដោយបានបង្កឱ្យមានភាពអត់ឃ្លាន និងបង្ខំមនុស្សរាប់សែននាក់ចេញពីផ្ទះសម្បែងរបស់ពួកគេ។

ការសន្យាគាំទ្រពីអន្តរជាតិនៅតែយឺតយ៉ាវ ហើយប្រទេសជិតខាងបាននិរទេសជនភៀសខ្លួនហៃទី ត្រឡប់ទៅប្រទេសវិញ។ សេចក្តីសម្រេចចុះថ្ងៃចន្ទ (១១ វិច្ឆិកា) ត្រូវបានគេរំពឹងថានឹងចេញផ្សាយក្នុងកាសែតផ្លូវការរបស់រដ្ឋាភិបាល។

លោក Conille ដែលធ្លាប់បានដឹកនាំប្រទេសរយៈពេលខ្លីជាងមួយទសវត្សរ៍មុននោះ បានធ្វើជានាយករដ្ឋមន្ត្រីប្រហែល ៦ខែ។ លោកត្រូវបានតែងតាំងឱ្យកាន់តួនាទីនេះនៅក្នុងខែឧសភា ដោយក្រុមប្រឹក្សាអន្តរកាលហៃទី ខណៈប្រទេសសមុទ្រការ៉ាអ៊ីបមួយនេះកំពុងប្រឹងប្រែងដើម្បីស្ដារស្ថិរភាពឡើងវិញ៕


អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm