អាមេរិក៖ ក្រសួងការបរទេសអាមេរិកបាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកនឹងមិនចូលរួមកិច្ចពិភាក្សាអន្តរជាតិ ស្តីពីបញ្ហានៅអាហ្វហ្គានីស្ថានដែលរៀបចំឡើងដោយរុស្ស៊ីនៅសប្ដាហ៍នេះទេ ដោយសារហេតុផលភស្តុភារទេ ប៉ុន្តែបើកចំហចំពោះការចូលរួមនាពេលអនាគត។

តំណាងពិសេសរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានដកស្រង់សម្តីដែលនិយាយកាលពីសប្តាហ៍មុនថា ទីក្រុងមូស្គូកំពុងរៀបចំកិច្ចពិភាក្សាសម្រាប់ថ្ងៃពុធស្អែកនេះជាមួយក្រុមមន្ត្រីមកពីតាលីបង់ ចិន និងប៉ាគីស្ថាន។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បាននិយាយថា "យើងនឹងមិនចូលរួមក្នុងកិច្ចពិភាក្សាទីក្រុងមូស្គូទេ។ Troika-plus គឺជាវេទិកាប្រកបដោយប្រសិទ្ធភាពដែលមានលក្ខណៈស្ថាបនា។ យើងទន្ទឹងរង់ចាំចូលរួមក្នុងវេទិកានោះដើម្បីឆ្ពោះទៅមុខ ប៉ុន្តែយើងពុំមានជំហរចូលរួមក្នុងសប្តាហ៍នេះទេ" ។ លោក Price បាននិយាយថា វាមានប្រសិទ្ធភាពកាលពីអតីតកាល វាគ្រាន់តែជាការលំបាកផ្នែកភស្តុភារសម្រាប់យើងក្នុងការចូលរួមក្នុងសប្ដាហ៍នេះ”។ នៅពេលសួរថា តើសហរដ្ឋអាមេរិកគាំទ្រដំណើរការនេះ ឬអត់ លោក Price បាននិយាយថា “យើងគាំទ្រ”៕
អត្ថបទ៖ សុខមាន