ក្រុមជនជាតិម៉ៅអឺរី(Maori) បានចាប់ផ្តើមការហែក្បួនតវ៉ារយៈពេល៩ថ្ងៃ នៅថ្ងៃចន្ទ ទី១១ ខែវិច្ឆិកានេះ នៅប្រទេសនូវែលហ្សេឡង់ ដើម្បីប្រឆាំងសេចក្តីស្នើច្បាប់ថ្មីរបស់រដ្ឋាភិបាល ដែលមានគោលបំណងបកស្រាយឡើងវិញនូវកិច្ចព្រមព្រៀងបង្កើតប្រទេស។

សន្ធិសញ្ញា ឆ្នាំ១៨៤០ ដែលត្រូវបានចុះហត្ថលេខារវាងមេដឹកនាំក្រុមកុលសម្ព័ន្ធ Maori និងរជ្ជទាយាទរបស់ចក្រភពអង់គ្លេស រាប់រយនាក់ បានដាក់ចេញនូវគោលការណ៍ ដែលភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការគ្រប់គ្រង។ ការបកស្រាយគោលការណ៍ទាំងនោះ បង្ហាញច្បាប់និងគោលនយោបាយ បច្ចុប្បន្ននេះ ខណៈសន្ធិសញ្ញាក៏គាំទ្រការទាមទារអធិបតេយ្យភាពរបស់ជនជាតិដើម Maori ផងដែរ។

ច្បាប់នេះ មានភាពចម្រូងចម្រាស ខណៈវាត្រូវបានមើលឃើញដោយជនជាតិដើម Maori និងអ្នកគាំទ្ររបស់ពួកគេថា បានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិជនជាតិដើមរបស់ប្រទេស ដែលមានប្រហែល ២០% នៃប្រជាជនចំនួន៥,៣លាននាក់ របស់ប្រទេស។
ក្រុមអ្នកតវ៉ា កំពុងចេញធ្វើបាតុកម្មនៅទូទាំងប្រទេស មានបំណងទៅដល់វិមានសភា នៅថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា សប្តាហ៍ក្រោយ ។