គុយបាព្រមានប្រឆាំង «ភាពគ្មានសណ្តាប់ធ្នាប់សាធារណៈ» ខណៈការតវ៉ាផ្ទុះឡើង

2024/11/11 07:12:49 pm        84

អាជ្ញាធរប្រទេសគុយបា បាននិយាយថា ពួកគេនឹងមិនអត់ឱនចំពោះ «ភាពគ្មានសណ្តាប់ធ្នាប់សាធារណៈ»ឡើយ ខណៈបុគ្គលិកសង្គ្រោះបន្ទាន់របស់កោះនេះ បានសម្អាតកម្ទេចកម្ទី និងធ្វើការដើម្បីស្តារថាមពលអគ្គិសនីឡើងវិញដល់ផ្នែកមួយចំនួននៅភាគខាងលិចប្រទេសគុយបា ដែលនៅតែស្ថិតក្នុងភាពងងឹតរយៈពេល៤ថ្ងៃ បន្ទាប់ពីការឆ្លងកាត់នៃព្យុះសង្ឃរា Rafael ។

ព្យុះសង្ឃរា Rafael បានបំផ្លាញខ្សែបញ្ជូន និងបង្គោលអគ្គិសនីរាប់រយនៅទូទាំងភាគខាងលិចប្រទេសគុយបា ដោយបានកាត់ផ្តាច់ថាមពលអគ្គិសនីដល់ប្រទេសទាំងមូលដែលមានប្រជាជនចំនួន១០លាននាក់ និងបង្កឱ្យមានការតវ៉ាជាច្រើន។

រដ្ឋអាជ្ញាជាន់ខ្ពស់របស់ប្រទេសគុយបា បាននិយាយថា ខ្លួនបានដាក់ការចោទប្រកាន់ និងឃាត់ខ្លួនមនុស្សជាការទប់ស្កាត់ នៅក្នុងទីក្រុងឡាហាវ៉ាន និងនៅទីក្រុងមួយចំនួនទៀត ពីបទ «រំលោភបំពាន ភាពគ្មានសណ្តាប់ធ្នាប់សាធារណៈ និងការបំផ្លិចបំផ្លាញ»។

រដ្ឋអាជ្ញា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សកម្មភាពដែលបានធ្វើឡើងនៅក្នុងដែនដីកោះនេះ គឺត្រូវស្តារសេវាកម្មឡើងវិញ ដែលត្រូវតែអមដោយបរិយាកាសនៃសណ្តាប់ធ្នាប់ វិន័យ និងការគោរពចំពោះអាជ្ញាធរ។

ប្រតិបត្តិករបណ្តាញអគ្គិសនីរបស់ប្រទេសគុយបា បាននិយាយថា ៨៥% នៃរដ្ឋធានីឡាហាវ៉ាន បានមើលឃើញថាមពលអគ្គិសនីត្រូវបានស្តារឡើងវិញ កាលពីព្រឹកថ្ងៃអាទិត្យ។ ប៉ុន្តែអ្នកស្រុកមួយចំនួន នៅលើបណ្តាញផ្សព្វផ្សាយសង្គម បានរាយការណ៍ថា មានការផ្ទុះការតវ៉ាប្រឆាំងការដាច់ចរន្តអគ្គិសនី ដែលនៅតែបន្ត។


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        153
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        142
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        141

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm