នាព្រឹកថ្ងៃចន្ទ ១១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តមឧត្តមសេនីយ៍ឯកបណ្ឌិត ណុប នរិន្ទ អគ្គនាយករងអន្តោប្រវេសន៍ បានអញ្ជេីញដឹកនាំកិច្ចប្រជុំពិនិត្យ និងស្ដាប់របាយការណ៍ ស្ដីពីការ ងារ Hotline នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។
កិច្ចប្រជុំនេះ ក៏មានការអញ្ជេីញចូលរួមពី អនុប្រធាននាយកដ្ឋាន នាយការិយាល័យ នាយរងការិយាល័យ និងមន្ត្រីជំនាញដែលពាក់ព័ន្ធ។
ឯកឧត្តមឧត្តមសេនីយ៍ឯកបណ្ឌិត ណុប នរិន្ទ អគ្គនាយករងអន្តោប្រវេសន៍ បានលេីកឡេីងពីការធ្វេីការងារសំណូមពរនានា លេីការប្រេីប្រាស់ប្រព័ន្ធ Hotline ដែលបានអនុវត្តកន្លងមក និងត្រៀមអនុវត្តទទួលពាក្យបណ្ដឹងតាមប្រអប់សំបុត្រអេឡិត្រូនិច ព្រមទាំងការប្រេីប្រាស់រៀបចំឯកសាររបាយការណ៍មតាមប្រព័ន្ធអេឡិតត្រូនិច eGDI របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ឯកឧត្តមឧត្តមសេនីយ៍ឯកអគ្គនាយករង បានកោតសរសេីរ និងអរគុណរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក ក៏ដូចជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដល់ក្រុមការងារដែលបានចូលរួមសហការក្នុងការអនុវត្តការងារ ក្នុងការឆ្លេីយតបទៅប្រជាពលរដ្ឋក៏ដូចជាជនបរទេស ទាំងក្នុងក្រៅប្រទេស ដែលបានទំនាក់ទំនងមក ។
ជាមួយគ្នានេះដែរឯកឧត្តម អគ្គនាយករង ក៏បានណែនាំឲ្យក្រុមការងារបន្តសហការគ្នា បង្កេីនការលេីកទូរសព្ទឲ្យបានទាន់វេលា ហេីយក៏ជាការចែករំលែកបទពិសោធន៍ការងារ លេីជំនាញអន្តោប្រវេសន៍ ជាពិសេសការងារ Hotline នេះឲ្យកាន់តែមានប្រសិទ្ធភាព បន្ថែមទៀត ។






