រថយន្តធន់ធំសណ្ដោងរបស់ ផែស្ងួតសូងួន បុកមនុស្សស្លាប់២នាក់ ខណៈពេលម៉ូតូកំពុងឈប់ស្ដុប

2021/10/19 09:57:35 pm        373

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្ករឡើងពីរថយន្តធន់ធំសណ្ដោងរបស់ ផែស្ងួតសូងួន បានបុកមនុស្សស្លាប់២នាក់ ខណៈពេលម៉ូតូកំពុងឈប់ស្ដុប ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៨ និង៤០នាទីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ នៅចំណុចស្តុបស្ពាន លី យ៉ុងផាត់ តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

អ្នកបើកបររថយន្តធន់ធំសណ្ដោងមានឈ្មោះ ឈុំ ធារាជ អាយុ ២៩ឆ្នាំ មុខរបរ អ្នកបើកបររថយន្ត​របស់​ផែស្ងួត សូ ងួន ស្នាក់នៅឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ចំណែកឯរងគ្រោះទាំង​ ២នាក់មានឈ្មោះ​ អ៊ែល​ ពិន​ អាយុ​ ៣៥ឆ្នាំ​ និងម្នាក់ទៀតឈ្មោះ​ ទី​ ម៉ឺនចំណាន​ អាយុ​ ២៥ឆ្នាំ​ អ្នកទាំង​ ២នាក់​ មានមុខរបរ​ មុខរបរ​ កម្មករសំណង់​ បច្ចុប្បន្ន​អ្នកទាំង​២នាក់ស្នាក់នៅភូមិផ្សារលិច​ សង្កាត់ព្រែកព្នៅ​ ខណ្ឌព្រែកព្នៅ​ រាជធានី​ភ្នំពេញ​។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេ​បាន​ឃើញ​រថយន្តដឹកទំនិញរបស់ក្រុមហ៊ុនថែស្ងួត សូងួន បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈពេលជិះមកដល់ត្រង់ចំណុចកន្លែងកើតហេតុ ស្រាប់តែបុកជាមួយនឹងរថយន្តមួយគ្រឿង ម៉ាក លុចស៊ីស NX200T ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BM-2778 ធ្វើដំណើរស្របទិសគ្នាជាមួយនឹងរថយន្តបង្ក ភ្លាមៗនោះ ស្រាប់តែរថយន្ត​បង្ក​បានរេចង្កូតមកស្ដាំដៃទៅបុកម៉ូតូ មួយគ្រឿងទៀត ម៉ាក ហុងដាឌ្រីមសង់ សេ១២៥ ស៊េរី១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FX-9690 ជិះគ្នា ២នាក់ស្របទិសគ្នាបណ្ដាល​ឲ្យបុរស​២នាក់​ស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។ បន្ទាប់ពីកើតហេតុ កៃកុងរថយន្តធន់ធំ ត្រូវបានកម្លាំង​សមត្ថកិច្ចដែលប្រចាំការនៅខាងក្រោមស្ពាន លី យ៉ុងផាត់ ធ្វើការឃាត់ខ្លួនបានភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុ​ កម្លាំងសមត្ថកិច្ចខណ្ឌ​ បានធ្វើការទំនាក់ទំនងទៅកាន់​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍ជើង​គោក​ ឲ្យមកធ្វើការវាស់វែងយករថយន្តបង្ក ​និងរថយន្ត​រងគ្រោះ​ ព្រមទាំងម៉ូតូ​ ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោក​ នៃស្នងការនគរបាលរាជធានីភ្នំពេញ​ ដើម្បីដោះស្រាយតាមនីតិវិធី។ ចំណែកសពត្រូវបាននគរបាលប្រគល់ជូន​សាច់ញាតិ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕

អត្ថបទ៖ កុម្ភះ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm