សិស្សបាក់ឌុប​និទ្ទេសA ៦នាក់ លើកដំបូងនៅក្រុងរុនតាឯកតេជោសែន ទទួលបានការលើក​ទឹកចិត្ត​ពីក្រុមការងាររាជរដ្ឋាភិបាល

2024/11/11 10:51:34 pm        641

សិស្ស​ប្រឡង​ជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ ចំនួន ៦នាក់ ទទួល​បាន​ថវិ​ការ​លើក​ទឹក​ចិត្ដចំនួនមួយលានរៀល និងកង់មួយគ្រឿង ពីក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន​ក្រុង​រុនតាឯក​តេជោសែន ខណៈដែលពួកគាត់នទទួលបាននិទ្ទេសA ​ជាលើកដំបូង សម្រាប់​ក្រុង​រុនតាឯកតេជោ​សែននេះ។ ការចែករង្វាន់លើកទឹកចិត្ដនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលាក្រុងរុនតាឯកតេជោសែន ខេត្ដសៀមរាប។

លោក អ៊ឹង សុភ័ណ អភិបាលក្រុងរុនតាឯកតេជោសែន មានប្រសាសន៍ថា  នៅឆ្នាំ២០២៤នេះ សិស្សានុសិស្សដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានចំនួន២៤៧នាក់ មកពី​វិទ្យាល័យ​ចំនួន​០៣វិទ្យាល័យ ហើយជាលទ្ធផល​សិស្សានុសិស្សបា​ន​ប្រឡង​ជាប់​ចំនួន​២១៣​នាក់​ស្មើ៨​៦,២៣ភាគរយ ក្នុងនោះសិស្សានិសិស្សទទួលបាននិទ្ទេស Aចំនួន០៦នាក់។លោកបន្ដថា លទ្ធផលបេក្ខជនជាប់និទ្ទេសអេនេះ ជាលើកដំបូងនៅក្រុងរុនតាឯកតេជោសែន ដែល​នេះ​បាន​បង្ហាញឱ្យឃើញពីវិស័យអប់រំមានការរីកចំរើនគួរឱ្យកត់សំគាល់ និងមានការ​យក​ចិត្ត​ទុក​ដាក់​រៀន​សូត្រ​ពី​សំណាក់សិស្សានុសិស្ស ការខិតខំបង្រៀនរបស់លោកគ្រូអ្នកគ្រូ ក៍ដូចជាការយក​ចិត្ត​ទុក​ដា​ក់​ពី​គណៈគ្រប់គ្រងសាលា មាតាបិតា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។

លោកបានបញ្ជាក់ថា សិស្សានុសិស្សដែលទទួលបាននិទ្ទេស A រដ្ឋបាលក្រុងស្នើសុំ និងទទួល​បាន​អាហា​​រូបករណ៍ពីសាកលវិទ្យាល័យអង្គរក្នុងខេត្តសៀមរាប សិក្សាលើគ្រប់មុខវិជ្ជា និងអាហា​រូប​ករណ៍​ពីសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដែលគាំទ្រពីក្រុមហ៊ុន Agent 21 Global រហូតចប់​ការ​សិក្សា​។

ឯកឧត្ដម សែម រតនា អនុប្រធានក្រុមការងារចុះមូលដ្ឋានក្រុងរុនតាឯកតេជោសែន និងជា​អគ្គ​នាយក​ស្ដីទី មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្ដិភាព មានប្រសាសន៍ថា សិស្សានុសិស្ស​ដែល​បានប្រឡងជាប់និទ្ទេសអេទទួលបានថវិកាមួយលានរៀល តាមការសន្យារបស់ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងរុនតាឯកតេជោសែន ដែលលោក​បានទទួលមរណៈភាពកាលពីពេលថ្មីៗនេះ និងបន្ថែមកង់មួយគ្រឿងទៀត ដើម្បីលើទឹក​ចិត្ត​ឱ្យពួគាត់បន្តខិតខំរៀនសូត្រ។ ដោយឡែកបេក្ខជនមិនបានជាប់និទ្ទេសA ក៏​ទទួល​បាន​ថវិកាលើកទឹកចិត្ដក្នុងម្នាក់៤ម៉ឺនរៀលផងដែរ។

ឯកឧត្ដមបន្ដថា ចំពោះ​សិស្សានុសិស្សដែលមិនបានប្រឡងជាប់កុំ ទាន់អស់សង្ឃឹម និងកុំបោះ​បង់​ការ​​សិក្សា ត្រូវខិតខំសិក្សាបន្ថែមដើម្បីបានប្រឡងជាប់នាពេលខាងមុខ ឬបន្តសិក្សាជំនាញ​បច្ចេក​ទេស​តាម​សាលាបណ្តុះបណ្តាលនានារបស់រដ្ឋ និងឯកជន។ ឯកឧត្ដមបន្ដថា ការសិក្សានេះ​មិន​ត្រឹម​​​តែ​រៀននៅក្នុងថ្នាក់ប៉ុណ្ណោះទេ ថែមទាំងក្រៅថ្នាក់​ត្រូវ​រៀន​យក​បទ​ពិសោធន៍​ពី​ជីវិត​ និង​ចំណេះ​ដឹ​ងផ្សេ​ងៗបន្ថែមទៀតផង ជាពិសេសការចាប់យក​ជំនាញ​វិជ្ជាជីវៈ​ណាមួយ​ពិតប្រាកដ។ ឯកឧត្ដម​បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីប្រមុខថ្នាក់ដឹកនាំកំពូលរបស់រាជរដ្ឋាភិបាលផងដែរ៕


 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm