ស្រុកម៉ាឡៃជាតំបន់សមរភូមិស្ងាត់ជ្រងំ ប្រែក្លាយទៅជាតំបន់សេដ្ឋកិច្ច និងទេសចរណ៍ក្រោមការដឹកនាំរបស់សម្តេចតេជោ

2021/10/19 03:15:33 pm        385

បន្ទាយមានជ័យ៖ ស្រុកម៉ាឡៃ​ជាទឹកដីជាយដែនដែលជាតំបន់សង្គ្រាម ផ្ទៃដីមួយចំនួនគ្រប់ដណ្ដប់ទៅដោយគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ហើយបានធ្វើឲ្យប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះ មានការលំបាកដោយគ្មាន​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ទឹក និងភ្លើងនោះឡើយ ប៉ុន្តែក្រោមគោលនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឲ្យតំបន់នេះមានការអភិវឌ្ឍជាបន្តបន្ទាប់វិស័យអចលនទ្រព្យ រោងចក្រសហគ្រាស និងវិស័យកសិកម្មជាដើម។

ជាក់ស្ដែងនៅថ្ងៃនេះ ក្រុមហ៊ុន ប៉ាង ណាគ្រី រៀលអ៊ីស្ទេត ឯ.ក ដែលមានទីតាំងស្ថិតនៅក្នុងភូមិអូរអំពិល ឃុំទួលពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យនោះបាន ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍ តំបន់នេះឲ្យកាន់តែរីកចំរើនថែមទៀត ដោយបង្កើនកាងារក្នុងស្រុក ហើយបង្កើតរោងចក្រចំនួន ៤និងបង្កើតតំបន់កម្សាន្ត កន្លែងវាយកូនហ្គោល ដើម្បីទាក់ទាញភ្ញៀវ ទេសចរណ៍ផងដែរ។

ក្រៅពីធ្វើការបង្កើតរោងចក្រសហគ្រាទីកំសាន្ត កន្លែងវាយកូនហ្គោល ក្រុមហ៊ុននេះ ក៏បានអភិវឌ្ឍន៍ជាបណ្តើៗលើគម្រោងពុះដីល្វែង ចំនួនជាង ២០០ហិតា សម្រាប់ប្រជាពលរដ្ឋក្រីក្រឲ្យមានទីជម្រករស់នៅសមរម្យ ដោយឲ្យបង់រំលស់​ក្នុងដី១ល្វែងទំហំ ៥ម៉ែត្រ គុណ ២០ម៉ែត្រ ក្នុងតម្លៃ១៩០០ដុល្លារ។ សម្រាប់អ្នកដែលចង់បង់រំលស់ក្នុងមួយខែត្រឹមតែ ១០ ម៉ឺនរៀលប៉ុណ្ណោះ។

បើតាមការអះអាងរបស់អ្នកស្រីអគ្គនាយកាក្រុមហ៊ុន ប៉ាងណាគ្រី បានថ្លែងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះថា ដីឡូដ៍ដែលអ្នកស្រីលក់បាន នឹងត្រូវចំណាយ ២០ភាគរយ ជួយដល់មន្ទីរពេទ្យកុមារអង្គរដូចជាគ្រឿងបរិក្ខាថ្នាំពេទ្យជាដើម។

លោកស្រីអគ្គនាយិកាបានបន្តឲ្យដឹងទៀតថាសម្រាប់ប្រជាពលរដ្ឋក្រីក្រដែលបានបង់រំលោះ ឬទិញដីមករស់នៅគឺពួកគាត់មានការងារធ្វើស្រាប់ដោយមិនបាច់ចំណាកស្រុកទៅកាន់ប្រទេសជិតខាងនោះឡើយ។ ចំពោះចក្ខុវិស័យរបស់ក្រុមហ៊ុនគឺជួយអភិវឌ្ឍ និងរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងតំបន់នេះផងដែរ ។

ជាមួយគ្នានោះដែរ អ្នកស្រីអគ្គនាយិកា ក៏បានបញ្ជាក់ផងដែរថា អ្នកស្រីនឹងធ្វើការសាងសង់សាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដោយជួលគ្រូពីបរទេសមកបង្រៀនបច្ចេកទេសដល់ពួកគាត់ដើម្បីមានជំនាញប្រកបរបរចិញ្ចឹមជីវិត និងបានកម្រៃខ្ពស់ផងដែរ។មួយវិញទៀតដើម្បីទាក់ទាញបរទេសមកវិនិយោគទុននិងរកស៊ីនៅស្រុកខ្មែរក្រុមហ៊ុនអ្នកស្រីនឹងសាងសង់ផ្សាររួចពន្ធដើម្បីឱ្យខាងប្រជាពលរដ្ឋថៃយកទំនិញមកលក់ក្នុងតម្លៃថោកដើម្បីសម្រួលជីវភាពប្រជាពលរដ្ឋកម្ពុជាយើងនៅតំបន់ជាយដែននេះផងដែរ។

ខណៈនោះដែរក៏សូអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងមកចង់ទិញដីសាងសង់លំនៅឋានដើម្បីរស់នៅសូមអញ្ជើញមកទិញដីនៅតំបន់នោះ ខណៈមានសក្កដានុពលមានកន្លែងកំសាន្តមានរោងចក្រហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកភ្លើងនឹងសំប្បូរការងារសម្រាប់កូនចៅមិនចាំបាច់ធ្វើការចំណាកស្រុកទៀតផង៕អត្ថបទ៖ បាន ចក់​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm