មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ ទទួលវិញ្ញាបនបត្រ ISO ដែលទទួលស្គាល់លំដាប់ថ្នាក់អន្តរជាតិ

2024/11/11 11:45:44 pm        612

មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ (Maxicare) ដែលជាមន្ទីរពេទ្យកុមារឯកជនដំបូងគេបង្អស់នៅកម្ពុជា ទទួលបានវិញ្ញាបនបត្រ ISO ចំនួន២ ជាវិញ្ញាបនបត្រទទួលស្គាល់ពីគុណភាពស្ដង់ដារលំដាប់ថ្នាក់អន្ដរជាតិ។

នៅក្នុងពិធីទទួលវិញ្ញាបនបត្រ ISO កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ បានឲ្យដឹងថា វិញ្ញាបនបត្រចំនួន២ ដែលទទួលបាននេះ ទី១. គឺជាវិញ្ញាបនបត្រ ISO 9001:2015 ដែលវិញ្ញាបនបត្រមួយនេះបង្ហាញពីការទទួលស្គាល់ជាអន្ដរជាតិ ពីគុណភាពនៃប្រព័ន្ធគ្រប់គ្រងគ្រប់ផ្នែកទាំងអស់របស់មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ ដែលរួមបញ្ចូលទាំងបទដ្ឋានក្នុងការកំណត់គោលការណ៍ផ្ដល់នូវសេវាកម្មថែទាំព្យាបាលអ្នកជំងឺ ការគ្រប់គ្រងហានិភ័យ និងការគិតពីអតិថិជនជាចម្បងមុនគេ ដើម្បីផ្ដល់សេវាកម្មប្រកបដោយប្រសិទ្ធិភាពខ្ពស់ ធានាថាអតិថិជនទទួលបានការបម្រើសេវាកម្មប្រកបដោយផាសុខភាពចាប់តាំងពីអញ្ជើញមកដំបូងរហូតទទួលបានការពិនិត្យនិងព្យាបាលរួចរាល់។ និងទី២. វិញ្ញបនបត្រ ISO 10004:2018 ដែលជាវិញ្ញាបនបត្រស្តង់ដាបញ្ជាក់ពី គុណភាពនៃការបម្រើសេវាកម្ម ថែទាំនិងព្យាបាលអ្នកជំងឺប្រកបដោយមានគុណភាពខ្ពស់ដែលអតិថិជនអាចទុកចិត្តបាន។

លោកវេជ្ជបណ្ឌិត វ៉ានសុខជា នាយកប្រតិបត្តិមន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ បានមានប្រសាសន៍ថា ទម្រាំតែទទួលបាននូវការទទួលស្គាល់ ក៏ដូចជាទទួលនូវវិញ្ញាបនបត្រមួយនេះ ក្រុមការងាររបស់មន្ទីរពេទ្យគ្រប់ផ្នែក បានឆ្លងកាត់ការបណ្ដុះបណ្ដាលជាច្រើន។ ក្រោយពីឆ្លងកាត់ការបណ្ដុះបណ្ដាលទាំងនោះ ក៏មានការចុះមកធ្វើសវកម្មត្រួតពិនិត្យទៅលើប្រព័ន្ធគុណភាពការងារយ៉ាងយកចិត្តទុកដាក់ពីសំណាកក្រុមការងារបច្ចេកទេស ISO ផងដែរ។

លោកវេជ្ជបណ្ឌិត បានសង្កត់ធ្ងន់ថា ក្នុងនាមជាមន្ទីរពេទ្យមួយដែលតំណាងឲ្យកម្ពុជា គឺពិតជាមានមោទនភាពខ្លាំងណាស់ ក្នុងការទទួលបានវិញ្ញាបនបត្រទាំងនេះ ពីព្រោះបានឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរពេទ្យកុមារ ក្នុងការយកចិត្តទុកដាក់ផ្ដល់សេវាកម្មពិនិត្យថែមទាំព្យាបាលអតិថិជនប្រកបដោយស្ដង់ដារវិជ្ជាជីវៈ និងការយកចិត្តទុកដាក់ខ្ពស់។

សូមជំរាបជូនថា មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ ជាមន្ទីរពេទ្យឯកជនឈានមុខគេ ក្នុងការផ្ដល់សេវាកម្មពិនិត្យ ព្យាបាលថែទាំកុមារ ដែលមានស្ដង់ដារទទួលស្គាល់ដោយអន្ដរជាតិ។ ក្រុមការងារនៅមន្ទីរពេទ្យកុមារនេះ រង់ចាំបម្រើសេវាកម្មជូនអតិថិជនគ្រប់ពេលវេលា ប្រកបដោយការយកចិត្តទុកដាច់ចេញពីបេះដូង ដែលមានទីតាំងស្ថិតនៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm