រដ្ឋបាលខណ្ឌ៧មករា លើកលែងការបង់តម្លៃសេវាលើការបញ្ជាក់វិញ្ញាបនបត្របណ្តោះអាសន្ន បាក់ឌុប និងវិញ្ញាបនបត្របញ្ជាក់ការសិក្សាថ្នាក់ទី១២ សម្រាប់ឆ្នាំ២០២៤

2024/11/12 12:05:21 am        677

រដ្ឋបាលខណ្ឌ៧មករា ក្រោមការដឹកនាំរបស់ លោក សោម សុវណ្ណ ប្រធាន​ក្រុម​ប្រឹក្សា​ខណ្ឌ​៧ម​ករា និង លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បាន​យក​ចិត្ត​ទុក​ដាក់​ពី​ការ​បម្រើ​សេវាសាធារណៈជូនដល់ ប្រជាពលរដ្ឋជាពិសេស​នោះ​គឺ​ការិយាល័យ​ច្រក​ចេញ​ចូល​តែមួយ​ ដើម្បីបម្រើដល់សិស្សានុសិស្សដែលត្រូវបញ្ជាក់នូវឯកសារ វិញ្ញាបនបត្រ បណ្តោះ​អាសន្ន មធ្យមសិក្សាទុតិយភូមិ និងវិញ្ញាបនបត្របញ្ជាក់ការសិក្សាថ្នាក់ទី១២ សម្រាប់ឆ្នាំ ២០២៤ ។

 

រដ្ឋបាលខណ្ឌ៧មករា សូមបញ្ជាក់ជូនដល់ពលរដ្ឋដែលមានតម្រូវការមកទទួលសេវាសាធារណៈ តាមរយៈច្រកចេញចូលតែមួយរបស់ខណ្ឌ៧មករា គឺចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ រៀងរាល់​ម៉ោង​ធ្វើការ ពេលព្រឹក ចាប់ពីម៉ោង០៧និង៣០នាទីព្រឹក ដល់ម៉ោង១១ និង៣០នាទីព្រឹក និងពេល​រសៀល ចាប់ពីម៉ោង០២រសៀលរហូតដល់ ម៉ោង០៥ និង៣០នាទីល្ងាច។

 

ក្នុងនោះតែប្រជាពលរដ្ឋ ដែលបានមកទទួលសេវាសាធារណះនៅច្រកចេញចូលតែមួយ បាន​លើក​ឡើងថា មានភាពលឿនរហ័ស និងមានមន្រ្តីប្រចាំការ ទទួលឯកសារពីពលរដ្ឋ លឿន​ផង​ដែរ​។ បន្ថែមទៀតនោះ ពេលមកបញ្ជាក់ឯកសារ ដូចជា អត្ថសញ្ញាណបណ្ណ សៀវភៅស្នាក់ សញ្ញាប័​ត្រ​ ជាដើម ពេលខ្លះមិនចាំបាច់ឲ្យពលរដ្ឋត្រឡប់ទៅវិញនោះទេ គឺឲ្យពលរដ្ឋ​រង់​ចាំ​ទទួល​យក​ឯកសារ​ទៅវិញភ្លាមៗផងដែរ។

 ទន្ទឹមនិងនេះ លោកអភិបាលបានណែនាំមន្រ្តីសមត្ថកិច្ច និង​អាជ្ញាធរ​ទាំងអស់​ឲ្យ​យក​ចិត្ត​ទុក​ដាក់​បំរើ​សេវាសាធារណៈ​ សេវាសន្តិសុខ សេវាផ្សេងៗជាតម្រូវការ​ប្រចាំ​ថ្ងៃ​របស់​ប្រជា​ពលរដ្ឋ​ឲ្យ​បាន​ត្រឹម​ត្រូវ​។ និងចាត់ចែងកម្លាំងទាំងសមត្ថកិច្ច ទាំងរដ្ឋបាលស៊ីវិល ខណ្ឌ​សង្កាត់​ប្រចាំ​ការ​ជាប់​ជា​ប្រចាំ​២៤​ម៉ោង​លើ​២៤ម៉ោង នៅទីស្នាក់ដើម្បីចាំទទួល​ផ្ដល់​សេវា និង​បំរើ​សេវា​សាធារណៈ និង​ទទួល​សំណូមពររបស់ប្រជាពលរដ្ឋមិនថាយប់ឬថ្ងៃ៕ អត្ថបទ៖ កុម្ភះ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        205
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        184
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        202

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត

2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm