រាជបណ្ឌិត្យសភាកម្ពុជា បើកវេទិកាកិច្ចពិភាក្សាបង្ហាញផ្លូវសម្រាប់យុវជនជ្រើសរើសមុខវិទ្យាជំនាញនៅថ្នាក់ឧត្តមសិក្សា

2024/11/12 12:47:16 am        150

ភ្នំពេញ ៖ យុវជនដែលទើបបញ្ចប់ការប្រលងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) ដែលកំពុងត្រៀមចូលសិក្សានៅឧត្តមសិក្សាយ៉ាងច្រើននាក់បានមកស្តាប់ការធ្វើបទបង្ហាញពីបទពិសោធន៍ និងគន្លឹះនៃមុខ វិជ្ជាសំខាន់ៗ ពីសំណាក់វាគ្មិនជាសាស្ត្រាចារ្យបណ្ឌិតជំនាញចំនួន 6រូប ដើម្បីឲ្យការជ្រើសរើសមុខជំនាញដែលខ្លួនត្រូវរៀនគឺចំចំគោល ដៅនិងបានច្បាស់លាស់។ ខណះនាវេលាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ រាជបណ្ឌិត្យកម្ពុជា បានរៀបចំកិច្ចពិភាក្សាតុមូលស្តីពី «ជ្រើសរើសមុខជំនាញនៅថ្នាក់ឧត្តមសិក្សា» ។

 ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា ការរៀបចំកិច្ចពិភាក្សាតុមូលស្តីពីការជ្រើស រើសមុខជំនាញ នៅថ្នាក់ឧត្តមសិក្សា នាពេលនេះឡើង គឺមានសារៈ សំខាន់ជាផែនទីចង្អល់ផ្លូវដល់សិស្សានុសិស្សទាំងអស់ ដែលបានបញ្ចប់ការសិក្សាថ្នាក់ទុតិយភូមិ (បាក់ឌុប) ក្នុងការគិតពិចារណាទៅ លើអាជីព នៅក្នុងជីវិតរបស់ខ្លួន។ ការចាប់យកមុខជំនាញសិក្សានៅក្នុងថ្នាក់ឧត្តមសិក្សា (មហាវិទ្យាល័យ) គឺជារឿងមួយដ៏សំខាន់នៅក្នុងដំណើរទៅរកភាពរឹងមាំរបស់ខ្លួន និងជាភាពរឹងមាំរបស់សង្គមជាតិទាំងមូលផងដែរ។

ឯកឧត្តមបណ្ឌិត យង់ ពៅ បានបន្តដោយរំលឹកប្រាប់សិស្សានុ សិស្សទាំងអស់ នេះថា បើក្រឡេកទៅមើលកាលពី ៣០ឆ្នាំមុន និស្សិតដែលចូលរៀនថ្នាក់មហាវិទ្យាល័យ ប្រៀបបាននឹងដើរលើមហា សាលគរអញ្ចឹង ពីព្រោះមិនមានការបង្ហាញផ្លូវនោះទេ។ ដូច្នេះ ការសិក្សាដោយគ្មានការបង្ហាញផ្លូវ គឺមិនមែនជាភាពងាយស្រួលនោះទេ តែបច្ចុប្បន្ននេះ យុវជនមានឱកាសច្រើន ក្នុងការជ្រើសរើសយកមុខជំនាញសិក្សា នៅក្នុងថ្នាក់មហាវិទ្យាល័យ ដើម្បីមានឱកាសកាន់តែច្រើនសម្រាប់រៀបចំអនាគតរបស់ខ្លួន ឱ្យទទួលបានភាពជោគជ័យ។

 ក្នុងឱកាសនោះដែរ ដើម្បីជាផែនទីបង្ហាញផ្លូវដល់សិស្សានុសិស្ស

ភាគច្រើន បានកំពុងចាប់យកជំនាញ ទៅតាមការចូលចិត្តរបស់ខ្លួនហាក់មិនគិតពី ទីផ្សារការងារនៅពេលអនាគតនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានផ្តល់ជាយោបល់ទៅដល់អ្នកសិក្សាទើបតែបញ្ជប់ការសិក្សាថ្នាក់វិទ្យាល័យទាំងឡាយ ដែលត្រៀមរើសមុខជំនាញសិក្សានៅថ្នាក់ឧត្តមសិក្សានានា ត្រូវមើលលើទេពកោសល្យរបស់ខ្លួនជាមុនសិន មិនថាសិក្សានៅទីណានោះទេ ក៏មិនសំខាន់ដូចជំនាញដែលខ្លួនមានដែរ ។

ឯកឧត្តមបណ្ឌិតបញ្ជាក់បន្ថែមថាថា ចំណេះដឹងដើរតួនាទីសំខាន់ ណាស់សម្រាប់មនុស្សគ្រប់រូប ជាមួយគ្នានេះ ការរើសជំនាញសិក្សានៅថ្នាក់ឧត្តមសិក្សា គឺសំខាន់ណាស់ក្នុងការគោរព និងមើលលើទេពកោសល្យរបស់ខ្លួន មិនថារៀននៅសាលាណាទីណានោះទេ។ ទន្ទឹមនឹងការមើលលើទេពកោសល្យខ្លួន ក៏ត្រូវសម្រេចតាមការស្រ ឡាញ់លើមុខជំនាញនីមួយៗ តាមចិត្តខ្លួនឯងដូចគ្នា ហើយការ សិក្សាជំនាញតាមទីផ្សារការងារ គឺជារឿងត្រូវគិតក្រោយគេ។

 បច្ចុប្បន្ននេះ គេសង្កេតឃើញថា យុវជនភាគច្រើនហាក់មានការបារម្ភច្រើនថា ជំនាញដែលខ្លួនស្រឡាញ់អាចមិនមានទីផ្សារការងារធំទូលាយពិបាករកការងារធ្វើជាដើម ។​ ទាំងអស់នេះ ក៏ជាកត្តាមួយដែលធ្វើឱ្យយុវជនជ្រើសរើសមុខវិទ្យាសិក្សាមួយ ដែលខ្លួនមិនមានទេពកោសល្យនោះ រហូតធ្វើឱ្យនិស្សិតមួយចំនួនធ្វើការមិនត្រូវនិងជំនាញដែលខ្លួនបានសិក្សាចប់ ឬ មិនមានការងារធ្វើ ព្រោះតែពួកគេមួយចំនួនមិនមានទេពកោសល្យ លើជំនាញសិក្សាដែលខ្លួនរើសនេះ។ត្រង់ចំណុចនេះ ឯកឧត្តមបណ្ឌិត សុខ ទូច បានបញ្ជាក់ថា កាលណាមនុស្សមានទេពកោសល្យនៅក្នុងខ្លួន គឺបុគ្គលនោះរៀនចាប់បានលឿន មិនថាក្នុងការសិក្សា ឬវិស័យការងារឡើយ និងស្នើដល់យុវជនជំនាន់ក្រោយ ដែលកំពុងរើសជំនាញសិក្សា ប្រសិនជាចង់ទៅមើលសាលាណាមួយ កុំមើលតែភាពទំនើបពីខាងក្រៅរបស់សាលា ត្រូវមើលពីកម្មវិធីសិក្សានៅទីនោះ និងមើលលើគុណភាពគ្រូបង្រៀននៅទីនោះផង។ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ក៏បានណែនាំដល់អាណាព្យាបាលគ្រប់រូប គួរចាប់អារម្មណ៍ តាមដាន និងយកចិត្តទុកដាក់ខ្ពស់ ចំពោះការសិក្សារបស់កូន ព្រមទាំងផ្តល់ជាយុទ្ធសាស្ត្រគាំទ្រលើអ្វីដែលកូនស្រឡាញ់ និងពេញចិត្តផងដែរ។

សូមជម្រាបដែរថា រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំបើកការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ ឆ្នាំសិក្សា២០២៤-២០២៥ ដោយផ្ដល់អាហារូបករណ៍សម្រាប់សិស្សជាប់និទ្ទេស A ចំនួន ១០០% ក្នុងរយៈពេល៤ឆ្នាំ។ និទ្ទេស B ផ្ដល់អាហារូបករណ៍ ៥០% រយៈ ពេល ៤ឆ្នាំ និង និទ្ទេស C ផ្ដល់អាហារូបករណ៍ ៣០% រយៈ ពេល ៤ឆ្នាំ ។ ដែលកាលបរិច្ឆេទចូលរៀន លើកទី១នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤និង លើកទី២នៅ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ៕

អត្ថបទ ៖ ភារម្យ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm