ក្រុមមន្ត្រីបាននិយាយថា ភ្លៀងធ្លាក់បានជួយតិចតួចណាស់ក្នុងការកាត់បន្ថយចំហេះព្រៃនៅតាមព្រំដែននៃទីក្រុង ញូវយ៉ក (New York) និងរដ្ឋ ញូវ ជើស៊ី (New Jersey) របស់សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ (១១ តុលា) ខណៈដែលខ្យល់បក់ខ្លាំងបានជួយជំរុញឱ្យអណ្ដាតភ្លើងកាន់តែសន្ធោរសន្ធៅឡើង។

ចំហេះព្រៃ ដែលគេឱ្យឈ្មោះថា ជេននីង គ្រីក (Jennings Creek) ស្ថិតនៅចម្ងាយប្រហែលជិត ៥០គីឡូម៉ែត្រ ភាគពាយព្យនៃទីក្រុងញូវយ៉ក ពេលនេះបានឆាបឆេះផ្ទៃដីប្រហែលជាង ២.០០០ហិកតា ហើយត្រូវបានគ្រប់គ្រងបាន ២០% ប៉ុណ្ណោះ នេះបើយោងតាមក្រុមមន្ត្រីបាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន ក្នុងតួលេខដែលផ្តល់ដោយក្រសួងឧទ្យានរដ្ឋញូវយ៉ក។

ក្រុមមន្ត្រីបន្តថា ពាក់កណ្តាលនៃចំហេះដែលទប់ស្កាត់បាននោះគឺនៅទីក្រុងញូវយ៉ក ហើយពាក់កណ្តាលទៀតស្ថិតនៅក្នុងរដ្ឋ ញូវ ជើស៊ី ដោយបន្ថែមថា ភ្លៀងធ្លាក់ពេញមួយយប់បានអនុញ្ញាតឱ្យក្រុមពន្លត់អគ្គិភ័យសម្រាកខ្លះ។ ទន្ទឹមនឹងនោះ នៅរដ្ឋកាលីហ្វ័រនីញ៉ា (California) ខ្យល់បក់ខ្លាំងបានគំរាមកំហែងដល់ការជួយជំរុញចំហេះព្រៃដ៏ធំមួយនៅទីនោះ។
ការផ្ទុះឡើងនៃចំហេះព្រៃគឺជារឿងធម្មតាមួយនៅក្នុងរដ្ឋកាលីហ្វ័រនីញ៉ា ប៉ុន្តែការឆាបឆេះនៅតំបន់ឆ្នេរខាងកើតគឺមិនធម្មតាទេ។ ចំហេះនៅ ញូវ ជើស៊ី បានសម្លាប់មនុស្សម្នាក់រួចមកហើយ ខណៈនៅ កាលីហ្វ័រនីញ៉ា ក្រុមពន្លត់អគ្គិភ័យបានពន្លត់បន្តិចម្តងៗនៅលើភ្នំភ្លើងទំហំ ៨.៣៥០ហិកតា ភាគពាយព្យនៃទីក្រុង ឡូស អែនជើលេស (Los Angeles)៕
