ឯកឧត្ដម ជា វ៉ាន់ដេត អញ្ជើញធ្វើបាឋកថាស្តីពីទស្សនទានក្នុងការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា និង​សម្ពោធមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង

2024/11/12 04:55:45 pm        182

នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង (ស.ជ.គ.) ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុង “ពិធី​សម្ពោធមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលនិងប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ” ព្រមទាំង​ផ្តល់​កិត្តិយ​ស​អញ្ជើញជាវាគ្មិននៃ “បាឋកថាស្តីពីទស្សនទានក្នុងការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា” ជូន​ដល់​គណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិត ស.ជ.គ. ដើម្បី​ឱ្យ​កាន់​តែ​យល់​ច្បាស់​អំពីវឌ្ឍនភាព និងការជំរុញការងារបរិវត្តកម្មឌីជីថល ស្របតាម​គោល​នយោបាយ​រដ្ឋាភិបាល​ឌីជីថល​កម្ពុជា ២០២២-២០៣៥។

ពិធីសម្ពោធមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ សម្រាប់​ដាក់​ឱ្យ​ប្រើប្រា​ស់នៅ ស.ជ.គ. មានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់​ដឹកនាំ និងមន្ត្រីរាជការនៃ ក.ប.ទ. ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំង គណៈគ្រប់គ្រង បុគ្គលិក និងនិស្សិតនៃ ស.ជ.គ. សរុបចំនួនប្រមាណ ២៥០ នាក់ ហើយត្រូវ​បាន​រៀប​ចំ​ឡើង​ស្រប​តាម​ស្មារតីនៃ “កិច្ចព្រមព្រៀង​ស្ដីពីកិ​ច្ច​សហ​ប្រតិបត្តិការ​ក្នុង​ការ​ដាក់​ឱ្យ​ប្រើ​ថ្នាល​ផ្ទៀង​ផ្ទាត់​ឯកសារ verify.gov.kh ការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល និងការរៀប​ចំ​ហេដ្ឋារ​ច​នា​សម្ព័ន្ធ និង​ការតភ្ជាប់អ៊ីនធឺណិត រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង” ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ និង​ទទួល​បាន​នូវ​វឌ្ឍនភាព ដូចខាងក្រោម៖

១. ការដាក់បញ្ចូល QR Code ស្តង់ដា ដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ តាមរយៈ ថ្នាលផ្ទៀង​ផ្ទាត់​ឯកសារ verify.gov.kh លើសញ្ញាបត្រថ្នាក់បណ្ឌិត បណ្ឌិតស្រាវជ្រាវ បរិញ្ញាបត្រជាន់ខ្ពស់ និង​បរិញ្ញា​បត្រ​ដែលចេញដោយ ស.ជ.គ. សរុបចំនួន ៥ ២២០ សន្លឹក។

២. ការបង្កើត មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល និងបំពាក់នូវឧបករណ៍ឌីជីថល ដែល​ត្រូវ​បាន​សម្ពោធ​ក្នុង​ថ្ងៃ​នេះ សម្រាប់បម្រើដល់តម្រូវការប្រើប្រាស់របស់សាស្រ្តាចារ្យ បុគ្គលិក និងនិស្សិត អាច​សិក្សា ស្រាវជ្រាវ និងរៀបចំកិច្ចប្រជុំនិម្មិត ជាអាទិ៍។

៣. ការបញ្ចប់ជាស្ថាពរនូវ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត ដែល​បច្ចុប្បន្ន​នេះ​បាន​ជួយ​សម្រួលយ៉ាងខ្លាំងដល់សាស្រ្តាចារ្យ បុគ្គលិក និងនិស្សិតប្រើប្រាស់​សម្រាប់​ធ្វើ​ការ​សិក្សា និង​ស្រាវ​ជ្រាវ ដោយឥតគិតថ្លៃ។

៤. ការបញ្ចប់ការរៀបចំ ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ (University Management System - UMS)។

ទាំងអស់នេះ គឺជាសកម្មភាពការងារអាទិភាព ដើម្បីជំរុញ​ល្បឿន​នៃ​ការ​ធ្វើ​បរិវត្តកម្ម​រដ្ឋាភិបាល​ឌីជីថល ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និង​បញ្ចកោណ​ទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ផងដែរថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែល​អភិវឌ្ឍដោយ ក.ប.ទ. និងត្រូវបានដាក់​ឱ្យ​ប្រើក្នុ​ង​គោល​បំណង​លុប​បំបាត់​ការ​ក្លែង​បន្លំ​ឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់​ទំនុក​ចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្រប​តាមឧត្តមានុវត្តជាអន្តរជាតិ។ ការផ្ទៀងផ្ទាត់ឯកសារនៅលើថ្នាល verify.gov.kh ត្រូវ​ធ្វើ​ឡើង​តាម​រយៈ​ការដាក់បញ្ចូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែល​មាន​សុវត្ថិភាពខ្ពស់នៅលើសន្លឹកនៃឯកសារនីមួយៗ ដែលការ​ប្រើប្រាស់​ឯកសារ​ដែល​មាន​ដាក់​បញ្ចូល ​QR Code ស្តង់ដានេះ មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម នៅលើឯកសារ​ថត​ចម្លង​ក្នុង​ទម្រង់​ជាក្រដាសឡើយ។ ក្នុងនោះ ស.ជ.គ. គឺជា គ្រឹះស្ថានឧត្តមសិក្សាទី១ ដែលបាន​ចូល​រួម​ដាក់​ឱ្យ​ប្រើប្រាស់ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh សម្រាប់ផ្ទៀងផ្ទាត់​ភាព​ត្រឹម​ត្រូវ​នៃ​សញ្ញា​បត្រ​របស់ខ្លួន។

ទន្ទឹមនឹងនេះ មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលនិងប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ នៅ ស.ជ.គ. ក៏ជា​សមិទ្ធផលថ្មីបន្ថែមទៀត សម្រាប់​ចូលរួមចំណែក​បណ្តុះបណ្តាល​ជំនាញ​បច្ចេក​វិទ្យា​ឌីជីថល និង​ជំរុញ​ការចាប់យកជំនាញឌីជីថលនៅគ្រឹះស្ថានឧត្តមសិក្សា ដើម្បីឈានទៅសម្រេចបាននូវ ផែន​ទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថល ២០២៤-២០៣៥ (Digital Skill Development Roadmap 2024-2035) ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ មាន​លទ្ធភាព​ក្នុង​ការ​ប្រើប្រា​ស់​សម្រា​ប់​គ្រប់គ្រឹះស្ថានឧត្តមសិក្សាទាំងអស់នៅកម្ពុជា។ គ្រឹះស្ថានឧត្តម​សិក្សា​ដែល​មាន​បំណង​​ប្រើ​ប្រាស់ ​សូមទាក់ទងតាមរយៈទូរសព្ទលេខ ០៧៧ ៦៣០ ១៨២ ឬអ៊ីមែល [email protected]

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm