ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនោតែបន្តយ៉ាងយកចិត្តទុកដាក់ពីបញ្ហា ការខូចផ្លូវការរលប់គំនូសសញ្ញាចរាចរណ៍ការកក់ស្ទះចរាចរណ៍ និងរៀបចំសណ្ដាប់ធ្នាប់នៅតាមបណ្ដាមហាវិថីតូចធំ និងផ្លូវតូចៗ មួយចំនួនធំក្នុងមូលដ្ឋានទាំង១៤ខណ្ឌ ដើម្បីកាត់បន្ថយការកក់ស្ទះចរាចរណ៍ និងលើកសោភ័ណភាពទីក្រុងផងដែរ។
ជាក់ស្ដែងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ សកម្មភាពអ៊ុតគំនូសសញ្ញាចរាចរណ៍ របស់រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអ៊ុតគំនូសចរាចរលើដង មហាវិថីហ្សាហារឡាលនេហ៍រុ ចំណុចស្តុបដេអ៊ិន មូលដ្ឋានសង្កាត់វាលវង់ និងសង្កាត់ផ្សារដេប៉ូទី៣ ព្រំប្រទល់ខណ្ឌទួលគោក និងខណ្ឌ៧មករា។
មន្រ្តីជំនាញ បានបញ្ជាក់ថា ដោយសង្កេតឃើញថា នៅតាមបណ្ដោយមហាវិថីហ្សាហារឡាលនេហ៍រុ មួយកំណាតនេះ គំនូសសញ្ញាចរាចរណ៍មានការរលប់បាត់ស្ទើទាំងស្រុង ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញ បានចាត់កម្លាំងចុះអ៊ុតគំនូសសញ្ញាថ្មីឡើងវិញ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋងាយស្រួលក្នុងការបញ្ជាយានយន្ត៕
អត្ថបទ៖ កុម្ភះ



