ទូកខ្មែរក្រោមកំពុងហាត់សម ត្រៀមចូលរួមប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក

2024/11/12 07:23:01 pm        463

ទូកខ្មែរក្រោមមានឈ្មោះ «ខ្មែរក្រោមមានជ័យ» ដែលជាទូកតំណាងខ្មែរក្រោម តែមួយគត់ កំពុង ហាត់សម​ត្រៀមចូលរួម​ប្រណាំង​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពីរ​ថ្ងៃ​ខាង​មុ​ខ​នេះ ក៏ដូចជាបានប្ដេជ្ញាយកជ័យជម្នះ និងខិតខំចូលរួម​ញាំង​កម្ម​វិធី​បុណ្យ​ប្រពៃណី​ជាតិ​មួយ​នេះ​ឱ្យកា​ន់​តែសប្បាយរីករាយ។

ក្នុងពេលក្រុងពាលីសុំសេចក្តីសុខ និងទម្លាក់ទូកដើម្បីហាត់សមត្រៀមចូលរួមប្រណាំង លោក ញឹម រិទ្ធី ប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោម និងជាប្រធានគណៈកម្មការទូកខ្មែរក្រោមមានជ័យ បាន​ឲ្យដឹងថា ទូកងនេះ បានកកើតឡើងតាំងពីឆ្នាំ២០០២ ស្ថិតក្នុងវត្តសាមគ្គីរង្សី ក្រោមការ​ជួយ​ជ្រោម​ជ្រែង​ពី​បង​ប្អូនខ្មែរនៅគ្រប់ទិសទី និងដែលការចូលរួមប្រកួតកន្លងមក ក៏ទទួល​បាន​លទ្ធផល​ល្អ​ផងដែរ។

លោកបានបន្តថា បច្ចុប្បន្នទូក “ង” «ខ្មែរក្រោមមានជ័យ» ត្រៀមខ្លួនរួចរាល់ហើយ​ក្នុង​ការ​ចូល​រួម​ប្រណាំង​ ក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ ជាមួយនឹងការប្ដេជ្ញាចិត្តធ្វើឲ្យបានលទ្ធផលល្អ និង​ចូល​រួម​បង្កភាព​សប្បាយ រីករាយជូនប្រជាពលរដ្ឋដែលនឹងចូលរួមទស្សនាកម្សាន្ត ។

ចំណែកចំណុះទូកដែលជាបងប្អូនខ្មែរក្រោម បានលើកឡើងថា ពួកគេ​ពិ​ត​ជា​មាន​ការ​សប្បាយ​រីករាយជាខ្លាំង ដែលទូកងតំណាងឱ្យខ្មែរក្រោមតែងតែមានវត្តមានក្នុងព្រះរាជពិធីបុណ្យអុំទូក នៅ​មុខ​ព្រះបរមរាជវាំង ហើយជាឱកាសដល់ខ្មែរលើ ខ្មែរកណ្ដាល និងខ្មែរក្រោម បានជួបជុំគ្នា ក្នុង​កម្ម​វិធី​បុណ្យធំរបស់ជាតិ ប្រកបដោយភាពសប្បាយរីករាយ ។

គួរបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅ ក្នុង​​រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា នេះ ។ តាមការគ្រោងទុក ព្រះរាជ​ពិធី​បុណ្យ​ឆ្នាំនេះ នឹងរៀបចំឡើងយ៉ាងអធិកអធមជាងឆ្នាំមុន ស្របតាមប្រពៃណីជាតិ ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ និងប្រទេសជាតិមានសុខ សន្តិភាពពេញបរិបូរ ។

គួររំលឹកដែរថា ព្រះរាជពិធីបុណ្យអុំទូក ត្រូវបានប្រារព្ធធ្វើឡើងតាំងពីសម័យបុរាណមកម៉្លេះ ក្នុង​គោល​បំណងរំលឹកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹកខ្មែរ ដែលដឹក​នាំ​ដោយ​ព្រះ​បាទ​ជ័យវរ្ម័នទី៧ រំដោះទឹកដីរួចផុតពីការជិះជាន់របស់ពួកខ្មាំងសត្រូវ (ចាម) ដែល​បាន​ចូល​មក​ឈ្លាន​ពាន​ត្រួត​ត្រាខ្មែរអស់រយៈពេលបួនឆ្នាំ ពោលនៅ គ.ស.១១៧៧–១១៨១ ៕ អត្ថបទ៖ សុខរិទ្ធិ

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        42
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        105
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm