ក្នុងការឆ្លើយតបទៅនឹងគ្រាអាសន្នដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅក្នុងប្រទេសកូឡុំប៊ី ប្រធានាធិបតី លោក Gustavo Petro បានប្រកាស ស្ថានភាពរដ្ឋនៃគ្រោះមហន្តរាយជាតិ។

សេចក្តីប្រកាសនេះ មានគោលបំណងជួយសម្រួលដល់ការកៀរគរធនធានចាំបាច់ ដើម្បីជួយដល់អ្នកដែលរងផលប៉ះពាល់នៅទូទាំងប្រទេស និងជួយសម្រាលផលប៉ះពាល់អវិជ្ជមាននៃទឹកជំនន់ និងគ្រោះរាំងស្ងួត។

ដោយចាប់ផ្តើមពីថ្ងៃអង្គារ ទី១២ ខែវិច្ឆិកានេះ ប្រតិបត្តិការដឹកជញ្ជូន ចាប់ផ្តើមចែកចាយកញ្ចប់ជំនួយសង្គ្រោះបន្ទាន់ដំបូង នៅក្នុងតំន់ Choco ។
នៅក្នុងតំបន់នោះ ជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយសារភ្លៀងធ្លាក់ ដែលមនុស្សជាង ៣០.០០០គ្រួសារ ត្រូវបានរាយការណ៍បឋមថាបានរងផលប៉ះពាល់ ដោយបានធ្វើឲ្យផលប៉ះពាល់នៅក្នុងក្រុងចំនួន២៧ ក្នុងចំណោមក្រុងចំនួន៣១ក្រុង នៅតំបន់នោះ។