កីឡាករអុំទូកមកពីបណ្ដាខេត្តសប្បាយចិត្តដោយមើលឃើញពីភាពរីកចម្រើនរបស់រាជធានីភ្នំពេញ

2024/11/12 07:40:38 pm        132

ឈានចូលមកដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រុមកីឡាករ​អុំទូក​មក​ពី​បណ្ដា​ខេត្ត​កាន់​តែច្រើនបានធ្វើមកដល់រាជធានីភ្នំពេញ ដើម្បីចូលរួមប្រកួតនៅថ្ងៃទី ១៤ ១៥ និងថ្ងៃទី ១៦ វិច្ឆិកា​ខាង​មុខ។ ចូលមកដល់រាជធានីភ្នំពេញភ្លាម ពួកគេបង្ហាញពីភាពភ្ញាក់ផ្អើល ភ្ជាប់ជាមួយ​ក្ដី​សប្បាយ​រីករាយ ដែលឃើញពីភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញ។

ក្រុម​កីឡាករអុំទូក មកពីតាមបណ្ដាខេត្ត កាន់តែច្រើន បាន​ធ្វើ​ដំណើរ​មក​ដល់​រាជ​ធានី​ភ្នំពេញ​នៅ​ថ្ងៃ​នេះ​។ ទូកនីមួយៗ អាចមានកីឡាករចំណុះទូក ចាស់ព្រឹទ្ធាចារ្យដឹកនាំទូក ចុងភៅ សាច់​ញាតិ​កីឡាករ​យ៉ាង​ហោចណាស់ក៏ប្រមាណ ១០០នាក់ដែរ ដោយពួកគេម្នាក់បង្ហាញនូវស្នាមញញឹម ភាព​សប្បាយរីករាយ ពេលធ្វើដំណើរមកដល់រាជធានីភ្នំពេញ។

ពួក​គាត់មួយចំនួនខកខានចូលរួមប្រកួតនៅរាជធានីភ្នំពេញ រយៈពេលជាង ១០ឆ្នាំមកហើយ រី​ឯ​ពួក​គាត់​មួយ​ចំនួនទៀត ចូលរួមប្រកួតជារៀងរាល់ឆ្នាំ។ សម្រាប់​អ្នក​ខក​ខាន​ចូល​រួម​ប្រកួត​ជា​ច្រើន​ឆ្នាំ ​ក៏ដូចជាអ្នកចូលរួមប្រកួតរាល់ឆ្នាំ នៅតែបង្ហាញភាពភ្ញាក់ផ្អើល និង​ពេញ​ចិត្ត​ពី​ការ​រីក​ចម្រើន​របស់​រាជ​ធានី​ភ្នំពេញ។ ពួកគេចាប់អារម្មណ៍ជាខ្លាំង ពិសេសនៅត្រើយម្ខាងមុខព្រះបរមរាជវាំង ដែល​កន្លង​ទៅមានតែផ្ទះតូចៗ មានព្រៃ ប្រែមកជាអាគារខ្ពស់ៗជាច្រើន ដោយភ្ជាប់​ផ្លូវ​បណ្ដាញ​ផ្លូវ​ខ្វាត់​ខ្វែង​។

ជាទិដ្ឋភាពនៅតាមដងទន្លេ នៅថ្ងៃទី ១២ វិច្ឆិកានេះ ចាប់ផ្ដើមមានអ៊ូអរ មមាញឹក។ ក្រុម​កីឡាករ​អុំ​ទូ​ក​ខ្លះ ចាប់ផ្ដើមទម្លាក់ទូករបស់ខ្លួនចូលទឹកទន្លេ ខ្លះទៀត​ចាប់​ផ្ដើម​ហ្វឹកហាត់​ផ្ទាល់​នៅ​លើ​ផ្ទៃ​ទឹក​ រីឯក្រុមចុងភៅចាប់ផ្ដើមមមាញឹកចម្អិនអាហារសម្រាប់កីឡាករផងដែរ។ ចំពោះ​ក្រុម​កីឡាករ​អុំទូក ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញវិញ នៅថ្ងៃទី ១២វិច្ឆិកា នេះ កំពុងជាប់​ភារកិច្ច​ប្រកួត​ថ្នាក់​រាជធានី​។

សូមជម្រាបជូនថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអុំបុក នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៤ រហូតដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤៕ អត្ថបទ៖ គឹម ហុក



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm