បក្សនយោបាយ និងពលរដ្ឋ ថ្កោលទោសក្រុមជ្រុលនិយមដែលបង្កើតចលនាក្បត់ជាតិ​នៅក្រៅប្រទេស

2024/11/12 01:57:38 pm        231

គណបក្សនយោបាយមួយចំនួន ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ចេញ​មុខ​ថ្កោល​ទោស​ក្រុម​ជ្រុល​និយម ដែលបានប្រកាសបង្កើតចលនាក្បត់ជាតិនៅក្រៅប្រទេស ក្នុងគោល​បំណង​ប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។

នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ម្សិលមិញ មានបណ្តាគណបក្សនយោបាយ និងអង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន បានបន្តនាំគ្នាចេញញត្តិ​ថ្កោល​ទោស​ចំពោះផែន​ការ​ទុច្ចរិត​របស់​មេដឹក​នាំ​ជ្រុល​និយម ដែលទើបប្រកាសកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ។ ក្នុង​នោះ​គណបក្ស​ខ្មែរ​តែ​មួយ លើកឡើងថា ការប្រកាសបង្កើតចលនាជាតិតស៊ូនៅក្រៅប្រទេស មាន​គោល​បំណង​ប៉ុន​ប៉ង​ធ្វើ​រដ្ឋ​ប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលនេះជាចលនាខុសច្បាប់ទាំងស្រុង និង​ធ្វើ​ឡើង​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស។

ជាមួយគ្នា លោកស្រី ប្រធានគណបក្សធម្មាធិបតេយ្យ បានចេញញត្តិថ្កោលទោសដូចគ្នា ដោ​យ​ចាត់​ទុក​ការប្រកាសបង្កើតចលនាក្បត់ជាតិនៅក្រៅប្រទេស គឺជាធ្វើរដ្ឋប្រហារ ផ្តួលរំលំ​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់ ដើម្បីសម្រេច​មហិច្ឆតា​ដ៏​ខ្មៅ​កខ្វក់​របស់​ខ្លួន​ម្តង​ហើយ​ម្តង​ទៀត​លើ​រាជ​រដ្ឋាភិបាល​ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។

ទន្ទឹមគ្នានេះប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ បានសម្តែងការ​មិនគាំទ្រ​ចំពោះ​ផែនការ​ចល​នា​ជាតិ​មួយ​នេះ ដោយប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ ដូច្នេះប្រជា​ពលរដ្ឋ​មិន​ត្រូវ​ការ​ចលនាតស៊ូអ្វីទៀតនោះទេ។

ចំណែកឯ សម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិលមកពី២០ស្ថាប័នផ្សេងគ្នា ចេញញត្តិ​ថ្កោល​ទោស ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស កុំជឿ​លើ​មនោគម​ន៍ជ្រុលនិយម របស់ទណ្ឌិតក្បត់ជាតិ និងក្រុមប្រឆាំងជ្រុលនិយមក្រៅច្បាប់មួយក្តាប់តូច ព្រម​ទាំងសំណូមពរឱ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការផ្លូវច្បាប់ឱ្យបានតឹងរ៉ឹងបំផុត ចំពោះ​ក្រុម​ជ្រុល​និយមមួយក្តាប់តូចទាំងនោះ ដែលចេញមកធ្វើសកម្មភាពផ្ទុយពីច្បាប់ ព្រមទាំងដាក់​ទោស​ទណ្ឌ​តាមនីតិវិធីច្បាប់ ដោយមិនអាចលើកលែងឱ្យបានជាដាច់ខាត៕ អត្ថបទ សេក ឧត្តម


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 04:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/21 09:39:00 pm        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 04:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am