ប្រទេសចិន បានសាងសង់ម៉ាស៊ីនប្រតិករនុយក្លេអ៊ែរគំរូដើមមានមូលដ្ឋាននៅលើដី សម្រាប់នាវាចម្បាំងលើផ្ទៃទឹកដ៏ធំល្វឹងល្វើយ ដែលជាសញ្ញាច្បាស់បំផុតបង្ហាញថា រដ្ឋាភិបាលក្រុងប៉េកាំងកំពុងឈានទៅរកការផលិតនាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរដំបូងរបស់ខ្លួន នេះបើយោងតាមការវិភាគថ្មីនៃរូបភាពផ្កាយរណប និងឯកសាររបស់រដ្ឋាភិបាលចិន ដែលបានផ្តល់ឱ្យសារព័ត៌មាន AP។

កងទ័ពជើងទឹករបស់ចិន គឺជាតួលេខដ៏ធំបំផុតរបស់ពិភពលោករួចទៅហើយ ហើយក៏បានធ្វើទំនើបកម្មយ៉ាងឆាប់រហ័ស។ ការបន្ថែមនាវាផ្ទុកថាមពលនុយក្លេអ៊ែរទៅក្នុងកងនាវារបស់ខ្លួន នឹងក្លាយជាជំហានដ៏សំខាន់មួយក្នុងការសម្រេចមហិច្ឆតារបស់ទីក្រុងប៉េកាំង សម្រាប់កម្លាំង "ទឹកខៀវ" ពិតប្រាកដ ដែលមានសមត្ថភាពប្រតិបត្តិការនៅក្នុងសមុទ្រឆ្ងាយពីប្រទេសចិន ក្នុងការប្រកួតប្រជែងជាសកលដែលកំពុងកើនឡើងទល់នឹងសហរដ្ឋអាមេរិក។

អ្នកជំនាញម្នាក់នៅទីក្រុងវ៉ាស៊ីនតោន បាននិយាយថា "នាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរនេះ នឹងដាក់ប្រទេសចិន នៅក្នុងជួរផ្តាច់មុខនៃមហាអំណាចនាវាទ័ពជើងទឹកលំដាប់ទីមួយ ដែលបច្ចុប្បន្នមានតែចំពោះសហរដ្ឋអាមេរិក និងបារាំងប៉ុណ្ណោះ"។
ក្រុមអ្នកស្រាវជ្រាវនៅវិទ្យាស្ថានក្នុងរដ្ឋកាលីហ្វ័រនីញ៉ា និយាយថា ពួកគេរកឃើញបែបនេះក្នុងពេលដែលស៊ើបអង្កេតលើភ្នំមួយនៅខាងក្រៅទីក្រុង Leshan ក្នុងខេត្តស៊ីឈួន (Sichuan) ភាគនិរតីប្រទេសចិន ជាំទីដែលគេសង្ស័យថា ចិនកំពុងសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រមួយដើម្បីផលិតសារធាតុសម្រាប់អាវុធ។
ជំនួសមកវិញ ពួកគេបានសន្និដ្ឋានថា ចិនកំពុងសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រគំរូដើមនេះសម្រាប់នាវាចម្បាំងដ៏ធំមួយ។ គម្រោងនៅក្រុង Leshan ត្រូវគេដាក់ឈ្មោះថា ឡុងវ៉ី (Longwei) ឬស្ដេចនាគរាជ (Dragon Might) ហើយក៏ត្រូវគេហៅនៅក្នុងឯកសារថា ជាគម្រោងអភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៕